ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីប៉ុនប៉ងធ្វើសកម្មភាពលួច

រាជធានីភ្នំពេញ÷ ស្តីពីការបង្ក្រាបជាក់ស្តែងករណីលួច(ប៉ុនប៉ងលួចទ្រព្យសម្បត្តិ) នៅយប់ថ្ងៃទី១៦ ០២ ២០២១ វេលាម៉ោង០២ ម៉ ០០នាទីរំលងអធ្រាត ចំណុចផ្លូវ ខាងសារិន ក្រុមទី៧ ភូមបឹងសាឡាង សង្កាត់ឬស្សីកែវ កំលាំងល្បាតខណ្ឌប៉ុស្តិ៍ឬស្សីកែវបានឃាត់មុខសញ្ញាពីរនាក់ ៖

១. ឈ្មោះកាវ ធីមីធី ហៅ មុី ភេទ ស្រី អាយុ២៥ឆ្នាំ ជនជាតិវៀតណាម ទីលំនៅផ្ទះជូល ភូមិសាមគ្គី សង្កាត់ឬស្សីកែវ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)(មុខសញ្ញាចាស់)។

២. ឈ្មោះសុខ សម្បត្តិ ហៅបាត់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម ទីលំណៅផ្ទះជួល ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) សម្ភារះដកហូតរួមមាន៖

១. ដែកសំប៉ែតកែឆ្នៃសម្រាប់កាច់សោករម៉ូតូចំនួនមួយ។

២. ដងទួរឺវីសមួយមានសោជាច្រើនគ្រាប់។

៣. ដែកលួសកែឆ្នៃមួយកំណាត់ សម្រាប់ឆ្កឹះសោផ្ទះ។

៤. កូនសោមួយចង្កោម ។

ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពង់សាកសួយកចំលើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តទៅតាមនិតីវិធី៕