ចិនវ៉ាដាច់អាមេរិកក្លាយជាដៃគូពាណិជ្ជធំបំផុតរបស់អឺរ៉ុប

យោងតាមទិន្នន័យថ្មីដែលបានដាក់បង្ហាញដោយភ្នាក់ងារស្រាវជ្រាវតួលេខរបស់អឺរ៉ុប Eurostatកាលពីល្ងាចថ្ងៃចន្ទម្សិលមិញនេះបានឱ្យដឹងថា កាលពីឆ្នាំ 2020 ប្រទេសចិនបាននាំមុខទៅលើសហរដ្ឋអាមេរិកដើម្បីក្លាយខ្លួនទៅជាដៃគូពាណិជ្ជធំជាងគេបំផុតជាមួយនឹងប្លុកអឺរ៉ុប។

ទិន្នន័យដដែលបានបញ្ជាក់ដែរថា ចក្រភពអង់គ្លេសដែលជាសមាជិកទើបបានសម្រេចចិត្តចាកចេញពីសហភាពអឺរ៉ុបនោះគឺបានជាប់ឈ្មោះជាប្រទេសទី 3 ដែលមានពាណិជ្ជកម្មច្រើនជាងគេបំផុតជាមួយនឹងអឺរ៉ុបឈរបន្ទាប់ពីចិន និងអាមេរិកផងដែរ។

អ្វីដែលយើងអាចមើលឃើញជាក់ស្តែងនោះគឺថាភាពលេចធ្លោបំផុតរបស់ប្រទេសចិនបានកើតឡើងបន្ទាប់ពីវាបានទទួលរងពីបញ្ហានៃការរាតត្បាតដោយវីរុសកូវីដក្នុងអំឡុងពេលត្រីមាសទី១ ប៉ុន្តែក្រោយមកបានងើបឡើងវិញយ៉ាងឆាប់រហ័ស ជាពិសេសក្នុងចំនួនដ៏លើសលប់នៅពេលវេលានៅចុងឆ្នាំ2020 ៕