ផ្ទះប្រជាពលរដ្ឋនៅបាត់ដំបង ១៣ខ្នង ត្រូវអគ្គីភ័យឆេះឆាប ខណៈមូលហេតុមិនទាន់ដឹងនៅឡើយ

ខេត្តបាត់ដំបង​៖ ថ្ងៃអង្គារ ៥ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤​ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង​ ០៨:០៥​ នាទី នៅត្រង់ចំណុចក្រុមទី១៧ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​ មានករណីអគ្គីភ័យមួយបានកើតឡើង បណ្តាលឲ្យឆេះផ្ទះចំនួន​ ១៣​ ខ្នង ក្នុងនោះឆេះអស់ទាំងស្រុងចំនួន​ ០៨​ ខ្នង ឆេះរោល​ ​(ស្រាល)​ ចំនួន​ ០៥​ខ្នង​ ។​ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន​ ០៨​ គ្រឿង​ ក្នុងនោះរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលខត្តចំនួន​ ០៣​ គ្រឿង

-​ រថយន្តពន្លត់អគ្គីភ័យស្រុកសង្កែចំនួន​ ០១​ គ្រឿង

-​ រថយន្តពន្លត់អគ្គីភ័យស្រុកថ្មគោលចំនួន​ ០១​ គ្រឿង

-​ រថយន្តពន្លត់អគ្គីភ័យស្រុកបាណន់ចំនួន​ ០១​ គ្រឿង

-​ រថយន្តពន្លត់អគ្គីភ័យស្រុកឯកភ្នំចំនួន​ ០១​ គ្រឿង

-​ រថយន្តពន្លត់អគ្គីភ័យស្រុករតនមណ្ឌលចំនួន​ ០១​ គ្រឿង ​។

ពុំមានគ្រោះថ្នាក់ដល់មនុស្សឡើយ​។ មូលហេតុកំពុងតែបន្តការ​ស្រាវជ្រាវ ៕