ផ្ទះជាងដេរមួយកន្លែងនៅព្រែកព្នៅ ត្រូវអគ្គីភ័យឆាបឆេះ

រាជធានីភ្នំពេញ÷ ករណីអគ្គិភ័យដែលឆាបឆេះផ្ទះមួយកន្លែង​ កាលពីនៅវេលាម៉ោង ២និង១០នាទីទៀបភ្លឺ​ ថៃ្ង​ពុធ​​​ ៦កេីត​ ខែផល្គុន​​ ឆ្នាំជូត ទោស័ក ព.ស​ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ​​ ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវ១៥១ ភូមិព្រែកព្នៅ​ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ​ រាជធានីភ្នំពេញ។ ម្ចាស់ផ្ទះឈ្មោះ​ សំ​ ឃេម​ ភេទស្រី​ អាយុ​ ៥២ឆ្នាំ​ ជនជាតិខ្មែរ មុខរបជាងកាត់ដេរ ។ មូមូលហេត ឆ្លងចរន្តអគ្គិសនី​ ប្រភេទ​សំណង់​ ផ្ទះឈេី​ (ទំហំ​ ៥ម៉ែត្រ​ x​ ៧ម៉ែត្រ​)។

ខូចខាតសំភារៈ ឆេះខូចខាតសម្ភារៈផ្ទះបាយអស់មួយចំនួន​ និងពុំបណ្តាលអោយឆេះរាលដាល់ដល់ផ្ទះអ្នកក្បែរខាងឡេីយ។ ស្លាប់​មនុស្ស​ គ្មាន​និង របួស​មនុស្ស​ម្នាក់ ឈ្មោះ​ អេង​ ឃាង​ អាយុ​ ៣៥ឆ្នាំ​ (មន្ត្រីកិច្ចសន្យាអគ្គិភ័យរងរបួសស្រាល)។

​ រថយន្តការិយា​ល័យ​អគ្គិភ័យ​ : ចំនួន ៦គ្រឿង​ ប្រើប្រាស់ទឹកអស់​ ៥ឡាន​ ស្មេីនឹង​ ៣០ម៉ែត្រ​​គូប​

រថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍រួមមាន៖

​ រថយន្តពន្លត់អគ្គិភ័យ​របស់ក្រុមហ៊ុន​ សូគីម៉ិច​ ចំនួន​ ២គ្រឿង​ ប្រើប្រាស់​ទឹកអស់​ ២ឡាន​ ស្មេីរនឹង​ ១២ម៉ែត្រ​គូប​។ ពន្លត់ចប់ នៅវេលាម៉ោង ៣និង០០នាទីទៀបភ្លឺ នាថ្ងៃខែឆ្នាំដដែរ៕