ម៉ូតូពីរគ្រឿងសាកកម្លាំងគ្នា បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ ០៣នាក់

ខេត្តឧត្តរមានជ័យ÷ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ២៣ និង ៣០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងលើកំណាត់ផ្លូវខេត្តលេខ ២៦-២៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៧៨-៧៩ ស្ថិតក្នុងភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ បង្ករឡើងរវាងម៉ូតូ និងម៉ូតូ ក្នុងទិសដៅបញ្ជ្រាសទិសគ្នាពីលិចទៅកើត   បណ្តាលអោយស្លាប់ ០១ នាក់ ( ប្រុស ) និងរងរបួសធ្ងន់ ០៣ នាក់ ( ប្រុស )

ភាគីខាងម៉ូតូម៉ាក Smash Revo ពណ៍ខ្មៅ+ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1AH – 2781 បើកបរក្នុងទិសដៅពីលិចទៅកើត មានគ្នាចំនួន ០៣ នាក់ ( មិនទាន់ដឹងអ្នកបើកបរ ) ៖

១- ឈ្មោះ សៅ ម៉ឹង ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិថ្មី ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ( រងរបួសធ្ងន់ ត្រង់ក្បាល ) ( មិនពាក់មួកសុវត្ថិភាព ) ។

២- ឈ្មោះ ម៉ាលី ភេទប្រុស អាយុប្រហែល ៣០ឆ្នាំជាង រស់នៅភូមិ-ឃុំជាមួយគ្នា ( រងរបួសធ្ងន់ត្រង់ក្បាល ) ( មិនពាក់មួកសុវត្ថិភាព ) ។

៣- ឈ្មោះ មុត សៀន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិទួលក្រឡាញ់ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ( រងរបួសធ្ងន់ត្រង់ក្បាល ) ( មិនពាក់មួកសុវត្ថិភាព ) ។

អ្នកបើកបរម៉ូតូ មិនស្គាល់អត្តសញ្ញាណ ( ស្លាប់នៅនឹងកន្លែងកើតហេតុ ) បើកបរម៉ូតូម៉ាក Honda Dream ពណ៍ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ កំពង់ចាម 1G – 6389 បើកបរក្នុងទិសដៅពីកើតទៅលិច ( មិនពាក់មួកសុវត្ថិភាព ) ។

មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលមកពីអ្នកបើកបរម៉ូតូម៉ាក Honda Dream មិនប្រកាន់ស្តាំ ។ ម៉ូតូខូចខាតធ្ងន់ទាំង ០២ គ្រឿង។

ចំណែកវត្ថុតាងម៉ូតូទាំង ០២ គ្រឿងខាងលើ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕