បង្ក្រាបករណីឆក់ ២ករណី និងឃាត់ខ្លួនជនសង្ស័យ ៤នាក់

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១០:០០នាទីព្រឹកនៅលើដងផ្លូវជាតិ៤ ស្ថិតក្នុងភូមិជើងគោ ឃុំជើងគោ និងភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីឆក់​២ករណី÷

ករណីទី១: ជន​សង្ស័យចំនួន២នាក់(១-ឈ្មោះ រឿន ភារះ ភេទ​ប្រុស អាយុ​២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំ​នៅភូមិព្រៃតានប់ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ,២-ឈ្មោះឈុំ ដារ៉ាត់ ភេទ​ប្រុស អាយុ២១ឆ្នាំ មុខរបរនិស្សិតមានទីលំ​នៅភូមិពោធិ ឃុំពោរម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ) ។

ករណីទី២: ជនសង្ស័យមានគ្នា២នាក់(១-ឈ្មោះ សុង ដានីត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ​មិនពិតប្រាកដមានទីលំនៅភូមិព្រៃងោង ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ​,២-ឈ្មោះ វន សំរ៉ុង ភេទ ប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃងោង ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្ត​កំពង់ស្ពឺ​ ) ។

ជនសង្ស័យទាំង៤នាក់ ជិះម៉ូតូ២គ្រឿង បានធ្វើសក​ម្មភាព​ឆក់កាបូបជនរង​គ្រោះកំពុងជិះម៉ូតូលើដងផ្លូវ​ជាតិ​៤​ចំនួន២កន្លែងផ្សេង​គ្នា(ទីតាំងដូចខាងលើ) ។ ជនរងគ្រោះឈ្មោះ (១-ឈ្មោះ ហាច ចាន់ ភេទស្រី អាយុ​៣១​ឆ្នាំមានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃ​នប់ ,២-ឈ្មោះ ហង្ស សារិន ភេទស្រី អាយុ២៤ឆ្នាំមានទីលំនៅភូមិស្វាយ ឃុំតានៃ ស្រុកព្រៃនប់ ) ។​ក្រោយពេលកើតហេតុកម្លាំងជំនាញបានឃាត់ខ្លួនជន​សង្ស័យទាំង៤នាក់ខាងលើ ។

វត្ថុតាងចាប់យកបានរួមមាន÷

-ម៉ូតូម៉ាងហុងដាឌ្រីម ចំនួន២គ្រឿង (មធ្យោបានជិះធ្វើសកម្មភាព)

-ទូរស័ព្ទដៃចំនួន៣គ្រឿង (របស់ជនរងគ្រោះ)

-លុយ៩០,០០០រៀល (របស់ជនរងគ្រោះ )

ករណីនេះកម្លាំងជំនាញកំពុងបន្តតាមនីតិវិធី ៕