ស្នាក់ការលក់ផ្ទះល្វែងមួយកន្លែង នៅព្រៃវែង ត្រូវអគ្គីភ័យលេបត្របាក់អស់់

ខេត្ត​ព្រៃវែង​៖ ថ្ងៃពុធ ៦ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១​ វេលាម៉ោងប្រហែល ២៣:២០ នាទី មានករណីអគ្គីភ័យ​ឆេះស្នាក់ការលក់ផ្ទះល្វែងតាមដងផ្លូជាតិលេខ ១១ ស្ថិតក្នុងភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្ត​ព្រៃវែង​ ។ ស្នាក់ការលក់ផ្ទះល្វែងនេះសង់អំពីដែកស័ង្គសីទំហំ ៦m × ៣,៥m ខូចខាតស្ទើទាំងស្រុង (ប្រហែល ៨០%)​ ។ មូលហេតុ បណ្តាលមក​ពី​ឆ្លងចរន្តអគ្គីសនី ។​ ប្រើប្រាស់​រថយន្ត​ពន្លត់​អស់ទឹកចំនួន ០១​ រថយន្ត​ អគ្គីភ័យបានរលត់ទាំងស្រុង ។ ករណី​អគ្គិភ័យ​ខាងលើ​នេះមិនបណ្តាល​អោយមានមនុស្សរងរបួសឬស្លាប់ឡេីយ​ ​៕