ករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅជ្រោយចង្វារ

រាជធានីភ្នំពេញ​៖ នៅវេលាម៉ោង ១១:៣០ នាទីយប់ ថ្ងៃព្រហស្បតិ៍ ៧ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤​ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីអគ្គីភ័យមួយកន្លែងកើតឡើងស្ថិតនៅផ្លូវវត្តចាស់ ក្រុមទី០២​ ភូមិ០២​ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ​ ។ ម្ចាស់ឈ្មោះ ធី រិទិ្ធ ភេទប្រុស អាយុ ៣៣​ឆ្នាំ ។ មុខរបរ​ ជាងធើ្វម៉ូតូ​ ។ មូលហេតុ​ បណ្តាលមក​ពី​ឆ្លង់ចរន្តអគិ្គសនី​ ប្រភេទសំណង់​​ ឈើប្រក់សង័្កសីទំហំ ៤ម៉ែត្រx ៨ម៉ែត្រ​ ។

ខូចខាតឆេះផ្ទះអស់ចំនួន​ ០៦​ខ្នង ផ្ទះអស់ទាំងស្រុង នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ​ ។

រថយន្តការិយា​ល័យ​អគ្គិភ័យ​រាជធានីភ្នំពេញ :​ ចំនួន​ ​១៦​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន​ ១៦​ ឡាន​ ស្មើនឹង​ ​៧០​ ម៉ែត្រគូប ។ ​រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម÷
– រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ​ ចំនួន​ ០២ គ្រឿងពុំបាន ប្រើប្រាស់ទឹក​ ។
– រថយន្តអគ្គិភ័យក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន​ ០៣ ប្រើប្រាស់ទឹកអស់ចំនួន​ ០៣​ ឡាន​ ស្មើរនឹង២០ម៉ែត្រគូប​ ។
– រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន​ ០១​ ឡាន ប្រើប្រាស់ទឹកអស់ចំនួន​ ០១​ ឡាន ស្មើរនឹង​ ០​៦ម៉ែត្រគូប ។
ពន្លត់ចប់​​ នៅម៉ោង១២​:២០​ នាទីរំលងអាធ្រាត្រ ថៃ្ងទី១៩ ខែកុម្ភៈ​ ឆ្នាំ២០២១​ ៕