ពិភពលោកកើនបំណុលសរុបប្រមាណជា 24 ទ្រីលានដុល្លារកាលពីឆ្នាំ2020

ក្រោមការសិក្សាស្រាវជ្រាវចុងក្រោយមួយបានបង្ហាញថា បញ្ហារាតត្បាតនៃកូវីដបានធ្វើឲ្យពិភពលោក កើនឡើងនូវប្រាក់បំណុលសរុបដល់ទៅ 24 ទ្រីលានដុល្លារកាលពីឆ្នាំ2020 មានន័យថាទំហំប្រាក់បំណុលសរុបរបស់ពិភពលោកគឺបានកើនឡើងទៅដល់ 281 ទ្រីលានដុល្លារពោលស្ថិតនៅក្នុងអត្រា 355 ភាគរយដោយការធៀបគ្នារវាងបំណុលទៅនឹងGDP នៃប្រទេសនីមួយៗ។

ការព្យាករណ៍ និងគណនាដោយវិទ្យាស្ថានអន្តរជាតិនៃហិរញ្ញវត្ថុ IIF ទៅលើបំណុលជាសកលបានបង្ហាញទៀតថា ក្នុងទំហំសរុបនៃបំណុលកាលពីឆ្នាំកន្លងទៅនេះក្នុងនោះមានប្រមាណជាពាក់កណ្តាលគឺជាលុយដែលត្រូវបានយកទៅប្រើប្រាស់នៅក្នុងកម្មវិធីជំនួយរបស់រដ្ឋាភិបាលខណៈដែលបំណុលរបស់ក្រុមហ៊ុនសហគ្រាសទាំងឡាយជាបំណុលដោយធនាគារមានទំហំប្រមាណ10ទ្រីលានដុល្លារ។