រថយន្ត​​បុ​ក​សត្វគោលេីផ្លូវលំ​ ឃុំ​តាំងក្រូច​ បណ្ដាលឱ្យកម្មករ​ កម្មការិនីប្រមាណរបួ​ស ១៥​នាក់​ ចំណែក​សត្វ​គោងាប់និងក​ន្លែង

កំពង់ស្ពឺ​÷ នៅថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៦:២០​នាទី​ព្រឹក​ លើផ្លូវលំលេខ 109 ត្រង់ចំណុច​ភូមិក្រាំងម្កាក់ ឃុំតាំងក្រូច ស្រុកសំរោងទង រថយន្ដ​០១​គ្រឿង ម៉ាកហ៊ីយិនដា​យ ដឹកកម្មករ​ កម្មការិនី​ ព​ណ៍ស ពាក់ផ្លាកលេខកំពង់ស្ពឺ 3A-1399 បើកបរឈ្មោះ ប៊ី សារិន ភេទប្រុស អាយុ 35ឆ្នាំ រស់នៅភូមិទឹកស្អុយ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

មុនកេីតហេតុ​ រថយន្ដ​បើកបរពីទិសខាងលិចទៅកើត លុះមកដល់ចំណុចខាងលើ បានបុកសត្វគោ មួយក្បាល សម្បុរស ឆ្លងផ្លូវ​បណ្តាលអោយរថយន្តធ្លាក់ផ្លូវផ្អៀងនៅខាងជើងផ្លូវ គ្រោះថ្នាក់​មនុស្សប្រមា​ណចំនួន​១៥នាក់​ របួស​ស្រាល​ និងខូចខាតសម្ភារៈ​ រថយន្ដ​ ក្នុង​នោះ​ ងាប់គោញីមួយក្បាល​។

កម្មករ​ កម្មការិនី​ ដែលរបួសត្រូវបញ្ជូនទៅមណ្ឌល​សុខភាព​ មន្ទីរ​ពេទ្យ​ឯកជន​ មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់​ស្ពឺ​ ចំពោះរថយន្តបានបញ្ជូនមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងក្រូច​ ដេីម្បី​រង់ចាំ​ជំនាញ​ចុះស្រាវជ្រាវ​និងចំណាត់ការ​បន្ដ៕