ជាតិកម្ពុជា​ទិញ​វ៉ាក់សាំង​​កូ​វីដ​-១៩ ពី​ឥណ្ឌា​ចំនួន​៥​លាន​ដូ​ស​បន្ថែមទៀត​


ការបញ្ជាក់​ពី​ការទិញ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ពី​ប្រទេស​ឥណ្ឌា​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចសន្ទនា តាម​ទូរស័ព្ទ រវាង ឯក​ឧ​ត្ត​ម​ឧ​ប នាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ជាមួយ​លោក បណ្ឌិត ស៊ូ​ប្រា​ម៉ាន​យ៉ាំ ចៃ​ហ្សា​ន​កា (Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេស នៃ​សា​ធារណ​រដ្ឋ​ឥណ្ឌា កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ ម្សិលមិញ​។​

នៅក្នុង​កិច្ចសន្ទនា​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សាទរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​ឥណ្ឌា ដែល​បាន​អភិវឌ្ឍ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ចំនួន​២​ប្រភេទ ប្រកបដោយ​ជោគជ័យ និង​បាន​ថ្លែង​កោតសរសើរ​កាយវិការ​មនុស្សធម៌​ជា​អន្តជាតិ​របស់​ឥណ្ឌា ចំពោះ​ការបរិច្ចាគ និង​លក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ រាប់លាន​ដូ​ស​ដល់​ប្រទេស​​ជាច្រើន​។ លោក​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ឥណ្ឌា​ផងដែរ ដែល​បានអនុម័ត​ផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ចំនួន​១​សែន​ដូ​ស ដល់​កម្ពុជា តាមរយៈ​វិទ្យាស្ថាន​សេរ៉ូម​នៃ​ប្រទេស​ឥណ្ឌា ផ្អែកលើ​កិច្ចសន្យា​ពាណិជ្ជកម្ម ទោះបីជា​មានការ​ប្រកួត​ប្រជែង និង​សំណើ​ជាច្រើន​ពី​ប្រទេស​ដៃគូ និង​តម្រូវការ​ក្នុងស្រុក​ក៏ដោយ​៕