ទ្រព្យសម្បត្តិ និងផ្ទះប្រជាពលរដ្ឋម្នាក់នៅកំពង់ចាម ត្រូវអគ្គីភ័យលេបត្របាក់អស់

ខេត្ត​កំពង់​ចាម​៖ ថ្ងៃអាទិត្យ ១០ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១​ វេលាម៉ោង​ ១៧:៣០ នាទី មានករណីអគ្គិភ័យមួយ​បានកើតឡើងនៅចំណុច​ ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម​ ។ ម្ចាស់ផ្ទះឈ្មោះ ណាង គឹមលាង​ អាយុ​ ៦៤​ឆ្នាំ ភេទស្រី ជាតិខ្មែរ (មេម៉ាយ)​ ។​ អគ្គីភ័យកើតឡើងបណ្ដាលឱ្យបាត់បង់និងខូចខាតសំភារះមានដូចជា:

-​ ផ្ទះមានទំហំទទឹង ៦x១០ ម៉ែត្រ

-​ បាត់បង់សម្ភារៈនិង ឯកសារមួយចំនួន​ ។

​ អគ្គិភ័យនេះមិនបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋក្បែរនោះឡើយ​ ។​ មូលហេតុបណ្ដាមកពីឆ្លងចរន្តអគ្គីសនី ។

ក្រោយពីទទួលព័ត៌មានពីករណីអគ្គីភ័យ ភ្លាមនោះលោក ប៊ិន ឡាដា អភិបាលនៃគណៈអភិបាលស្រុកកំពង់សៀម បានដឹកនាំកងកម្លាំងទាំងបី ដោយមានកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀមដឹកនាំដោយលោកវរសេនីយ៍ឯក ឯក ប៉ាន់ដន​ កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងសឹករងស្រុកកំពង់សៀម​ ។

ចុះធ្វើការអន្តរាគមន៍ផ្ទាល់ និងបានពន្លត់អគ្គីភ័យរលត់ជាស្ថាពរ ដោយបានប្រើប្រាស់ឡានពន្លត់អគ្គីភ័យរបស់អធិការ ដ្ឋាននគរបាលស្រុកកំពង់សៀមនិងឡានពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋានមានចំនួនសរុប ០៤​ គ្រឿង និងប្រើប្រាស់ទឹកអស់ ០៦ រថយន្ត​ ។

-​ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ០១​ គ្រឿង ប្រើប្រាស់ទឹកអស់ ០៣ រថយន្ត​ ។

-​ រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ ០៣ រថយន្ត​ ៕