ផ្ទះប្រជាពលរដ្ឋ ០៣ខ្នង នៅស្ទោង ត្រូវអគ្គីភ័យឆេះឆាប

ខេត្ត​កំពង់​ធំ​៖ ថ្ងៃសៅរ៍​ ០៩កើត ខែផល្គុន ឆ្នាំជូត​ ទោស័ក ព.ស​ ២៥៦៤ ត្រូវនិងថ្ងៃទី២០​ ខែកុម្ភៈ​ ឆ្នាំ២០២១​ វេលាម៉ោង​ ០៧:៣០​ នាទី​ ស្ថិតនៅចំណុច​ ភូមិក្រសាំងជ្រុំជើង ឃុំសំព្រោជ ស្រុកស្ទោង​ ខេត្ត​កំពង់​ធំ​ មានករណីអគ្គិភ័យចំនួនមួយលើក​បណ្តាលឱ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន​ ០៣​ ខ្នង​ ។

ម្ចាស់ផ្ទះទី១​ ឈ្មោះ មាស ប៉ុល ភេទ​ ស្រី អាយុ​ ៦៧​ ឆ្នាំ​ ។

-​ ប្រភេទសំណង់: ផ្ទះធ្វើអំពីឈើ ទំហំ​ ០៨មx១៦ ដំបូលប្រក់ក្បឿង​ (ផ្ទះដើមហេតុ)​ ។ខូចខាត:

-​ ឆេះផ្ទះ​ ០១​ ខ្នង​ ទាំងស្រុងទំហំ​ ០៨x១៦​ មែត្រ​

-​ ប្រាក់រៀលចំនួន​ ១៥០០០០០​ រៀល

-​ សម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ​ ។

​ ម្ចាស់ផ្ទះទី២​ ឈ្មោះ រៀម ឌន ភេទ​ ប្រុស អាយុ​ ៥៣​ ឆ្នាំ​ ។

-​ ប្រភេទសំណង់:​ ផ្ទះ​ធ្វើអំពីឈើ ទំហំ​ ០៨មx១២ម ដំបូល​ប្រក់ក្បឿង​ ។ ខូចខាត:

-​ ឆេះផ្ទះ០១ខ្នងទាំងស្រុងទំហំ​ ០៨x១២​ មែត្រ​

-​ ប្រាក់រៀលចំនួន​ ៤០០០០០០​ រៀល

-​ សម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ​ ។

ម្ចាស់ផ្ទះទី៣​ ឈ្មោះ សុន សំបាន ភេទ​ ប្រុស អាយុ​ ៤៨​ ឆ្នាំ​ ។

-​ ប្រភេទសំណង់:​ ផ្ទះធ្វើអំពីឈើលើថ្មក្រោម ទំហំ​០៦មx១២ម​ ដំបូលប្រក់ក្បឿង​ ។ ​ ខូចខាត:

-​ ឆេះផ្ទះ០១ខ្នងទាំងស្រុង​ ទំហំ​ ០៦មx១២ម

-​ ប្រាក់ដុល្លាចំនួន​ ១០០០​ ដុល្លារ​

-​ សម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ​ ។

​ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គីសនី​ ។ រថយន្តពន្លត់អគ្គិភ័យបានចេញអន្តរាគមន៍សរុបចំនួន​ ០៤​ គ្រឿង៖

-​ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំចំនួន​ ០១​ គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន​ ០២​ រថយន្តស្មើ​ ០៨​ ម៉ែត្រគូប

-​ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្ទោងចំនួន​ ០១​ គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន​ ០៣​ រថយន្ត​ ស្មើនិង​ ១៨​ ម៉ែត្រគូប

-​ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយចំនួន​ ០១​ គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន​ ០២​ រថយន្ត​ ស្មើនិង​ ១២​ ម៉ែត្រគូប

-​ រថយន្តអគ្គិភ័យរបស់ឧកញ៉ា លឹម ប៊ុណា ចំនួន​ ០១​ គ្រឿងប្រើប្រាស់ទឹកអស់ចំនួន​ ០៣​ រថយន្ត​ ស្មើនិង​ ១៨ម៉ែត្រគូប​ ។

-​ កម្លាំងចុះអន្តរាគមន៍ពន្លត់សរុបចំនួន​ ៥៥​ នាក់​ ដឹកនាំដោយលោកណែត សារី អភិបាលស្រុកស្ទោង​ ។