អូនហត់ហើយ! ឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ខេត្តបាត់ដំបង÷ ពីថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៦​និង៣០នាទី នៅចំណុចភូមិសំរោង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្ត​បាត់ដំបង​ អនុវត្តតាម​យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរ​បាល​ខេត្តបាត់ដំបង​ រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី​ កុយ​ហៀង​ ស្នងការរងផែន​ការងារប្រឆាំងគ្រឿងញៀន​ លោកវរសេនីយ៍​ឯក​ ប៉ាង ហៀង អធិការនគរ​បាលស្រុកគាស់​ក្រឡ ​ដឹកនាំកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿង​ញៀនចូលរួមជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ​បាលធិបតី នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ចុះប្រតិបត្តិការបង្រ្កាបករណី​រក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន០១​ករ​ណី ក្នុងបទល្មើសជាក់ស្តែង ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនូន០១នាក់គឺ៖

១-ឈ្មោះ រិក តាំ ភេទស្រី ឣាយុ៥៩ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង រួមទាំងវត្ថុតាង៖ ម្សៅក្រាមពណ៌​សថ្លាច្រកក្នុងថង់ប្លាស្ទិកព៌ណសថ្លាចំនួន៣៥ថង់តូច សង្ស័យមានសារធាតុ​ញៀនប្រភេទមេតំហ្វេតា​មីន​ម៉ាទឹក​កកICE ។

នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកកំពុងរៀបចំបញ្ជូនទាំងជនសង័្សយនិងវត្ថុតាងមកកាន់ការិ​យាល័យជំនាញដេីម្បីចាត់ការបន្តតាមនីតិវិធី៕