ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ

ប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ÷ ដោយមានការដឹកនាំបញ្ជារបស់លោកវរ: ឯក ហ៊ាន ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវដឹកនាំដោយលោកវរ: ត្រី តូច គឹមសុង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ
បង្រ្កាប់ជាក់ស្តែងករណីលួចមានស្ថានទំងន់ទោស(ឆក់ទូរស័ព្ទ)
នៅថ្ងៃទី២១.០២.២០២១ វេលាម៉ោង ១១:៣០នាទីចំនុចផ្លូវ បេតុង ក្រុមទី៥ ភូមិសាមគី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ភ្នំពេញ កំលាំងល្បាតខណ្ឌប៉ុស្តិ៍ឫស្សីកែវនឹងកំលាំងប្រជាការពារសង្កាត់ឫស្សីកែវបង្រ្កាប់មុខសញ្ញាឆក់ទូរស័ព្ទដៃឃាត់បានជនសង្ស័យចំនួន០១ នាក់មកកាន់ប៉ុស្តិ៍ឫស្សីកែវ ចំណែកបក្សពួកគេម្នាក់ទៀតបានរត់គេចខ្លួនបាត់
ជនសង្ស័យ១,ឈ្មោះ សុះ អារីហ្វីន ហៅ ខ្មៅ ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវ រថភ្លើង ភូមិ បាក់ទូក សង្កាត់ ទួលសង្កែ១ ខណ្ឌឫស្សីកែវ ភ្នំពេញ (មានសារធាតុញៀន)
២ឈ្មោះ ម៉ូម ភេទ ប្រុស មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់)
ជនរងគ្រោះ ឈ្មោះ ហួន សុខលឿន ភេទ ស្រី អាយុ ៤១ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅ ផ្ទះ១៣៩០ ផ្លូវជាតិលេខ៥ ក្រុមទី៣ ភូមិ ឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ភ្នំពេញ។
សំភារះដកហូតរួមមាន៖
១ ម៉ូតូ០១គ្រឿង ម៉ាក់C១២៥ ពណ៌ខ្មៅ សេរី២០១៩ ពាក់ស្លាកលេខ កំពត១O ៨២៤៥
២ ទូរស័ព្ទដៃ០១គ្រឿង ម៉ាក់OPPO S៩ ពណ៌ស្វាយ
ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាក់SCOOPY ពណ៌ ស ពាក់ស្លាកលេខ ១BQ_១៥២៣ជិះគ្នា០៣នាក់ត្រឡប់មកពីផ្សារសាំហាន់ទៅផ្ទះជិះដល់ច្រកចូលភូមិសាមគ្គី បូរីមហាសេដ្ឋី ស្រាប់តែឃើញជនសង្ស័យជិះម៉ូតូម៉ាក់C១២៥ពណ៌ខ្មៅ សេរី២០១៩ ពាក់ស្លាកលេខ១O៨២៤៥ ជិះគ្នា០២នាក់បានធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ រងគ្រោះតែម្តង ស្របពេលកំលាំងសមត្ថកិច្ចល្បាតជួយអន្តរាគមន៍ឃាត់បានជនសង្ស័យម្នាក់នាំមកកាន់ប៉ុស្តិ៍ ចំណែកបក្សពួកគេម្នាក់ទៀតឈ្មោះ ម៉ូម បានរត់គេចខ្លួនចូលលូបាត់តែម្តង។
ចំពោះមុខកំលាំងជំនាញខណ្ឌ ប៉ុស្តិ៍ កំពុងធ្វើការសាកសួរយកចំលើយកសាងសំនុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី និងកំពុងបន្តរធ្វើការស្រាវជ្រាវតាមចាប់បក្សពួកដែលនៅសេសសល់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ ចំពោះសំភារះបានប្រគល់ជូនជនរងគ្រោះវិញ៕