កុដមួយកន្លែងនៅវត្តពោធិ៍ការាម ត្រូវអគ្គីភ័យឆាបឆេះអស់

ខេត្ត​កំពង់​ចាម​៖ ថ្ងៃច័ន្ទ ១១ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១​ វេលាម៉ោង​ ១១:៣០​ នាទី បានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកថាមាន​ ករណីអគ្គីភ័យមួយករណីឆេះកុដនៅក្នុងវត្តពោធិ៍ការាម ហៅវត្គគកក្របី ស្ថិតនៅចំណុច​ ភូមិគកក្របី ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ។ ​ ក្រោយពីទទួលបាន​ពត៌មាន​ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាអោយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយលោក​ ភោគ សាវុធ អភិបាល នៃគណ:អភិបាល​ ស្រុកកងមាស,លោកវរសេនីយ៍ឯក ជា ជួន អធិការនគរបាលស្រុក និងចេញរថយន្ដពន្លត់អគ្គីភ័យ ០១​ គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកកងមាស ចុះទៅអន្ដរាគមន៍ជួយពន្លត់ ។​ ការខូចខាត:

-​ កុដទំហំ​ ១០ម៉ែត្រ×១៣ម៉ែត្រ​ (ឆេះអស់ទាំងស្រុង) សង់អំពីឈើ ប្រក់ក្បឿង ជញ្ជាំក្ដា និងឆេះជញ្ជាំងសាលាឆាន់អស់មួយចំហៀង​ ។

-​ ប្រាក់ចំនួន​ ១៨២០០​ ដុល្លារ​

-​ ប្រេងម៉ាសូតអស់​ ០៨​ កាន​ និងសម្ភារៈប្រើប្រាស់របស់ព្រះសង្ឃមួយចំនួន​ ។​ មូលហេតុបណ្តាលមក​ពី​ផ្ទុះសេខ្សែភ្លើង​ ។

​ អគ្គិភ័យនេះរលត់អស់​ ១០០% នៅវេលាម៉ោង​ ១៣:៣០​ នាទី ។​ ករណីនេះមិនបណ្ដាលអោយអោយរបួសដល់មនុស្សនោះទេ ។​ យើងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការនគរបាលស្រុកកងមាស ០១​ គ្រឿង ប្រើប្រាស់អស់ទឹក ០២​ រថយន្ដ​ ៕