ឃាត់ខ្លួនជនដៃដល់ ០៤នាក់ ពាក់ព័ន្ធករណីហិង្សាបណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល ០៣នាក់

ភ្នំពេញ៖ ពិតជាសាហាវណាស់ចូលកាប់ដល់ផ្ទះបណ្ដាលឲ្យស្លាប់ម្នាក់របួសធ្ងន់២នាក់ហេតុនៅវេលាម៉ោង ២២នឹង០០ នាទី ថ្ងៃទី ២១ខែកុម្ភៈ ឆ្នាំ ២០២១នៅចំណុចផ្លូវលំ ក្រុម ១៩ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បើតាមការអោយដឹងពីសមត្ថកិច្ចថាជនរងគ្រោះ០៣នាក់៖
១.មានឈ្មោះ សែម ហេង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបររត់តុ មានទីលំនៅបច្ចុប្បន្នភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញរបួសធ្ងន់ សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
២.ឈ្មោះ ចឹប ចាន់ឌីន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរធ្វើការក្នុងហាងអ៊ីនធឺណិត មានទីលំនៅបច្ចុប្បន្នភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញរបួសស្រាល សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
៣.ឈ្មោះ លី តុ ភេទប្រុសអាយុ ២២ ឆ្នាំ មុខរបរជាងពិដាន មានទីលំនៅបច្ចុប្បន្នភូមិស្កូវ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។

ករណីរហូតដល់វេលាម៉ោង២៣នឹង៤០នាទីថ្ងៃខែឆ្នាំដដែលនៅចំណុចរោងកម្មករស្នាក់នៅរបស់បុរីភ្នំពេញផាក ជាប់ផ្លូវជាតិលេខ ៦ អា ភូមិខ្ទរសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កម្លាំង ឣ.ហ ខណ្ឌជ្រោយចង្វា បានសហការណ៏ជាមួយកម្លាំង អ.ហ រាជធានី ចាប់បានជនសង្ស័យបាន ០៣នាក់ក្នុងចំនោមបក្សពួកចំនួន ០៦នាក់ដែលធ្វើសកម្មភាពវាយកាប់គ្នា។

ជនសង្ស័យដែលឃាត់ខ្លួនបាន៣នាក់មានឈ្មោះ៖
១. រុន សុភ័ក្រ ភេទប្រុស អាយុ ១៨ឆ្នាំមុខរបរជាសំណង់ ទីលំនៅបច្ចុប្បន្នភូមិត្រពាំងខ្នារ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប (ជនដៃដល់)។
២ ឈ្មោះ ពេជ្រ បុី ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរជាងសំណង់ ទីលំនៅបច្ចុប្បន្នភូមិតាយេក ឃុំតាយេក ស្រុកដំដែក ខេត្តសៀមរាប(ជនដៃដល់)។
៣ ឈ្មោះ វាន់ ឌឿន ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរជាងសំណង់ ទីលំនៅបច្ចុប្បន្នភូមិខ្ជាយ ឃុំតំបែ៑លស្រុកតំបែ៑ល ខេត្តត្បូងឃ្មុំ(សង្ស័យពាក់ព័ន្ធ)។

វត្ថុតាងចាប់យកបានរួមមាន៖
១.ម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅមួយគ្រឿងគ្មានស្លាកលេខ,
២.ម៉ូតូហុងដា សង់ប៊ិច ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BW.5444,
៣.ដាវ ចំនួន0១ដើម
៤.ទូរស័ព្ទចំនួន 0២គ្រឿង។

ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅការិយា ល័យព្រហ្មទណ្ឌអ.ហ រាជធានី ចំណែកបក្សពួក០៤នាក់ទៀតដែលរត់គេចខ្លួនមានមានឈ្មោះ
១.ឈ្មោះ រ៉ា ភេទប្រុស
២.ឈ្មោះ មិត្ត ហៅអាបង ភេទប្រុស
៣.ឈ្មោះ រិទ្ធ ភេទប្រុស
៤.ឈ្មោះ ក្រឹម ភេទប្រុស

បច្ចុប្បន្នជនសង្ស័យទាំង ០៤នាក់ខាងលើកម្លាំងសមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួនបន្តដើម្បីនាំខ្លួនមកផ្ដន្ទាទោសតាមច្បាប់។

ចំណែកសាកសពត្រូវបានសមត្ថកិច្ចជំនាញប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕