ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូប្រជាពលរដ្ឋ

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃសៅរ៍ ៩ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៨:០៥នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រែក បានទទួលបណ្តឹងរបស់ឈ្មោះ ហាំង សានភេទស្រីអាយុ ៥២ឆ្នាំនៅភូមិពើក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានប្តឹងថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១វេលាម៉ោង១៦:៣០នាទី មានឈ្មោះឈុន ឈីត ភេទប្រុសអាយុ២៩ឆ្នាំ នៅភូមិពើក ឃុំក្រែក បានចូលយកម៉ូតូរបស់គាត់ម៉ាកវ៉េវពណ៌ខ្មៅគ្មានស្លាកលេខ លេខតួ០៨១៨៧៩ លេខម៉ាសុីន១៣០៧៤១៣ យកជិះទៅបាត់។ ក្រោយពេលទទួលបណ្ដឹងរួច សមត្ថកិច្ចយើងធ្វើការស្រាវជ្រាវតាមស្វែងរកមុខសញ្ញាដោយបានការឯកភាពពី ឯកឧត្តម ប៉ុក តារា ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចធ្វើការឃាត់ខ្លួនមុខសញ្ញាឈ្មោះឈុន ឈីត យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕