ផ្ទះប្រជាពលរដ្ឋមួយខ្នងនៅស្រុកស្អាង ត្រូវអគ្គីភ័យលេបត្របាក់អស់

ខេត្តកណ្តាល​៖ ថ្ងៃចន្ទ ១១ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង​ ១២:៣០ នាទី មានករណីអគ្គីភ័យភ្លើងឆេះផ្ទះមួយខ្នង​ ដែលស្ថិតនៅ​ ភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល​ ។ ជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ ហៃ សៀងហាន ភេទ​ ប្រុស អាយុ​ ៤៣​ ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរកសិករ ប្រពន្ធឈ្មោះ រ៉ុង គន្ធា​ អាយុ​ ៣៩​ ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​ កសិករ អ្នកទាំងពីរមានទីលំនៅភូមិឃុំកើតហេតុខាងលើ​។​សម្ភារៈខូចខាតរួមមាន:

ផ្ទះមួយខ្នងមាន​ ទទឹង​ ៥×៧ មែត្រ​ ធ្វើអំពីឈើប្រក់ស័ង្ក​សី ជញ្ជាំងស័ង្កសី ឆេះអស់ទាំងស្រុង និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត ។​

សភាពនៃរឿងហេតុ៖នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើឈ្មោះ​ ហៃ សៀងហាន ជាប្ដីបានដេកនៅផ្ទះសំយ៉ាបខាងមុខតែម្នាក់ឯងចំណែកប្រពន្ធបានទៅដេកជាមួយបងបង្កើតនៅរោងចាំឈូកវមាត់បឹងម្លិចស្ថិតនៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល​ ។

​ នៅពេលនោះស្រាប់តែមានអគ្គីភ័យឆាបឆេះចេញពីក្នុងផ្ទះផ្នែកខាងក្រោយផ្ទះបណ្ដាលអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែខាងបានឃើញក៏មកស្រែកហៅឈ្មោះ ហៃ សៀងហាន អោយងើបឡើង ហើយឈ្មោះសៀងហាន បានអូសយកបានម៉ូតូមួយគ្រឿងចេញពីផ្ទះ ក្រៅពីនោះត្រូវបានភ្លើងឆេះអស់ ។​ ភ្លាមនោះក៏មានប្រជាពលរដ្ឋនិងកម្លាំងប្រជាការពារនិងសមត្ថកិច្ចបាននាំគ្នាជួយបាញ់ទឹកពន្លត់និងបង្កការការពារមិនអោយភ្លើងឆេះរាលដាលដល់ផ្ទះដទៃទៀត។​ មូលហេតុករណីនេះបង្កឡើងដោយភ្លើងចង្ក្រានពន្លត់មិនអស់ទើបបង្កអោយមានអគ្គីភ័យកើតមានឡើង នេះជាការធ្វេសប្រហែសរបស់ម្ចាស់ផ្ទះ ៕