ស្លាប់បាតុករបន្ថែមក្នុងបាតុកម្មប្រឆាំងរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា

យ៉ាងហោចណាស់មនុស្ស ២ នាក់បន្ថែមទៀតបានស្លាប់ក្នុងការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធានៅប្រទេសមីយ៉ាន់ម៉ា ហើយជាអំពើហិង្សាដ៏អាក្រក់បំផុតដែលមិនទាន់មាននៅក្នុងបាតុកម្មជាងពីរសប្តាហ៍កន្លងមកនេះ ។

សេចក្តីរាយការណ៍បាននិយាយថា ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅទីក្រុង Mandalay នៅពេលដែលប៉ូលិសបានប្រើប្រាស់គ្រាប់ពិតដើម្បីបំបែកក្រុមបាតុករ ។ យ៉ាងហោចណាស់មនុស្ស ២០ នាក់បានរងរបួស ខណៈមនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅឯទីតាំងផលិតកប៉ាល់មួយកន្លែងក្នុងទីក្រុងធំទី ២ របស់មីយ៉ាន់ម៉ា ៕