កម្មករសំណង់ម្នាក់នៅកោះកុង ហូបត្រីកំពត​ពុលស្លាប់ភ្លាមៗ

កោះកុង÷ ថ្ងៃទី​23.02.2021វេលា​ម៉ោង​03:​58នាទី​ទាបភ្លឺ មានករណីកម្មករសំណង់នៅដារាសាគរហូបត្រីកំពត​ពុលស្លាប់ ០១នាក់ប្រុស ជនរងគ្រោះ សាន សុខចាប ប្រុស អាយុ28ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្រុកកំណើត និងលំនៅបច្នុប្បន្ន ភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។ ករណីនេះជនរងគ្រោះបានស្លាប់នៅវេលាម៉ោង04:38 នាទីក្រោយពីបញ្ជូនមកជួយ សង្គ្រោះនៅមណ្ឌលសុខភ្ញីមាស ។ បច្ចុប្បន្នសពជនរងគ្រោះ បានយកទៅតម្កល់ទុកនៅវត្តគិរីតេជោ(វត្តកូនកុក) ស្ថិតក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច រងចាំក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី ៕