ក្រុមហ៊ុនហិរញវត្ថុរបស់អឺរ៉ុបរាប់រយស្ថាប័នត្រៀមដំណើរការការិយាល័យរបស់ខ្លួននៅអង់គ្លេស

យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃអង្គារនេះបានឲ្យដឹងថាក្រុមហ៊ុនជំនាញហិរញ្ញវត្ថុរបស់អ៊ឺរ៉ុបប្រមាណជាង 1,000 គ្រឹះស្ថានត្រូវបានគេដឹងថា កំពុងត្រៀមខ្លួនរួចរាល់ក្នុងការបើកដំណើរការការិយាល័យរបស់ខ្លួននៅក្នុងប្រទេសអង់គ្លេសជាលើកដំបូង។

ប្រភពដដែលបានសរសេរទៀតថាក្រុមហ៊ុនជំនាញខាងគ្រប់គ្រងហិរញ្ញវត្ថុនិងពាក់ព័ន្ធសរុបដល់ទៅ 1,500 គឺបានដាក់ពាក្យស្នើសុំអង់គ្លេសក្នុងការបន្តដំណើរការប្រតិកម្មអាជីវកម្មរបស់ខ្លួននៅអង់គ្លេសដដែលនៅក្រោយពេលដែលប្រទេសមួយនេះត្រូវបានចាកចេញពីប្លុកអ៊ឺរ៉ុបជាផ្លូវការ៕