ឃាត់ខ្លួនបុរសម្នាក់ តាមដីកាតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា

ខេត្តត្បូងឃ្មុំ÷ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៨ :៤០ នាទី ។   កម្លាំងផ្នែកជំនាញ អធិការដ្ឋានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោងកាង នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក ចុះកិច្ចប្រតិបត្តិការ អនុវត្តដីកា ដោយបាននាំខ្លួនជនជាប់ចោទ០១នាក់ ។ ការនាំខ្លួននេះធ្វើឡើង នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៨ :៤០ នាទី នៅចំណុចលើផ្លូវជាតិលេខ៧ ស្ថិតនៅភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ តាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ៤៣ ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ពីបទ ហិង្សាដោយចេតនា (ទៅវិញ ទៅមក) ប្រព្រឹត្តនៅចំណុចភូមិកោងកាងទី៣ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០ ។ ជនជាប់ចោទឈ្មោះ ច្រេន ខេង ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិត្រសិត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

បច្ចុប្បន្ន ជនជាប់ចោទខាងលើត្រូវបាន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីបំពេញបែប បទតាមនីតិវិធី៕