នគរបាលក្រុងបាត់ដំបងបង្រ្កាបល្បែងស៊ីសងក្នុងមូលដ្ឋានអប់រំណែនាំអ្នកប្រព្រឹត្តចំនួន​០៥​នាក់

ខេត្តបាត់ដំបង÷ ពីថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង១៦ និង៣០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង​ការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់ របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ នៃស្នងការដ្ឋាន លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានដឹក​នាំបង្រ្កាបករណីល្បែងស៊ីសង មួយកន្លែងនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយធ្វើការឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន០៥នាក់រួមទាំងវត្ថុតាងមាន៖

-ម៉ូតូចំនួន០៣គ្រឿង

-កង់ចំនួន ០១គ្រឿង

-គ្រាប់ខ្លាឃ្លោកចំនួន ០៤គ្រាប់

-ប៉ាយខ្លាឃ្លោកចំនួន ០១

-ចានជ័រចំនួន ០២

-កំរាលចំនួន ០២

-កៅអីជ័រចំនួន ០៥ ។

ក្រោយពេលធ្វើការសាកសួរសមត្ថកិច្ចនគរបាល​បានធ្វើកំណត់ហេតុអប់រំណែនាំនិងកិច្ចសន្យាឱ្យបញ្ឈប់ សកម្មភាពនេះជាបន្តទៀតរួចឱ្យវិលត្រឡប់​ទៅលំនៅដ្ឋានវិញ៕