ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឆ្លើយតបទៅគណនីហ្វេសប៊ុក ឈ្មោះ ស. រាជសិទ្ធ ដែលបង្ហោះបំពុ់លករណីកូវីត នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ថ្ងៃអង្គារ ១២ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃើញគណនីហ្វេសប៊ុកឈ្មោះ ស. រាជសឹទ្ធ បាននង្ហោះថា “ខេត្តព្រះសីហនុ ចិនផ្ទុកខូវីត ២០នាក់លួចរត់ចេញពីកន្លែងចត្តាឡីស័ក អជ្ញាធរកំពង់តាមប្រម៉ាញ់” ។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសូមជំរាបជូនថា មិនមានករណីដូចឈ្មោះខាងលើបង្ហោះនេះទេ ហើយនេះជាព័ត៍មានក្លែក្លាយ និងបំពុលសង្គមតែប៉ុណ្ណោះ។ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សុំអោយឈ្មោះខាងលើ រៀបចំកែសម្រួលជាបន្ទាន់ បើមិនដូច្នេះទេ សមត្ថកិច្ចនឹងអនុវត្តវិធានការតាមផ្លូវច្បាប់៕