អូនហត់ហើយ! សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

ស្រុក​សំរោង​៖ នៅថ្ងៃ​អង្គារ​ ១២កេីត​ ខែ​ផល្គុន​​​ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែ​កុម្ភៈ​​​ ឆ្នាំ២០២១​ វេលាម៉ោង១២​និង០០នាទី​ថ្ងៃ​ត្រង់​ ។

ដោយ​មាន​ការ​ណែនាំ​និង​ បញ្ជា​ផ្ទាល់​ពី​ ឯកឧត្តម​ស្នងការ​នគរបាល​ខេត្ត​តាកែវ​ លោកវរសេនីយ៍ឯក​ ភី​ ឆុន​ អធិការនគរបាលស្រុក​សំរោង​ បានដឹកនាំ​កម្លាំងជំនាញអធិការដ្ឋាន​ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​ស្លា បានបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចទួល​ស្វាយអង្គោល​ ស្ថិតនៅ​ភូមិ​ស្រី​ប្រសេីរ​ ឃុំ​ស្លា​ ស្រុកសំរោង ខេត្ត​តាកែវ​ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ឈ្មោះ​ ហៀង​ ដានី ភេទ​ស្រី​ អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ទី​លំនៅភូមិ​តាដែងចាស់ ឃុំ​ពោធិ​ម្រាល​ស្រុក​បសេដ្ឋ​ ខេត្ត​កំពង់ស្ពឺ​ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖

-ម្សៅក្រាម​ពណ៌​ស​ថ្លា​ចំនួន ០៦កញ្ចប់​តូច​

-ទុយយោ​ជ័រចំនួន​ ០១​ ដុំធំ

-ស្បោងប្លាស្ទិច​ចំនួន​ ០២​ ដុំធំ

-បំពង់​កែវ​សម្រាប់​ជក់​ ចំនួន​ ០៤​

-ដែក​កេះ​ហ្គាស​ ចំនួន​ ០៤​

-កន្រ្តៃ​ចំនួន​ ០១​

-ម៉ូតូ​ ចំនួន​ ០១​ គ្រឿង​

​ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញកំពុងធ្វើការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី ៕