WHO អំពាវនាវដល់ប្រទេសអ្នកមានកុំទិញវ៉ាក់សាំងកូវីដបន្ថែម

លោក Tedros Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវដល់ប្រទេសអ្នកមានកុំធ្វើការទិញវ៉ាក់សាំងបន្ថែមទៀតដែលអាចរារាំងដល់កិច្ចខិតខំប្រឹងប្រែងក្នុងការចាប់ផ្តើមចាក់វ៉ាក់សាំងជំងឺកូវីដ ១៩ នៅក្នុងប្រទេសក្រីក្រ និងមានប្រាក់ចំណូលមធ្យម ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំតាម Video Conference ជាមួយប្រធានាធិបតីអាឡឺម៉ង់ Frank-Walter Steinmeier លោក Tedros បានស្វាគមន៍ចំពោះការសន្យាផ្នែកហិរញ្ញវត្ថុនាពេលថ្មីៗនេះដោយក្រុមប្រទេស G7 សម្រាប់គំនិតផ្តួចផ្តើមកម្មវិធីវ៉ាក់សាំង COVAX ដឹកនាំដោយ UN ៕