ករណីឃាតកម្មដោយស្រ្តីជាប្រពន្ធបានប្រើអំពើហឹង្សាបណ្តាលអោយបុរសជាប្តីបាត់បង់ជីវិតនៅកន្លែងកើតហេតុ

មណ្ឌលគិរី៖​ នៅថ្ងៃអង្គារ១២កើតខែផល្គុនឆ្នាំជូតទោស័កព.ស២៥៦៤ត្រូវនិងថ្ងៃទី២៣ខែកុម្ភះឆ្នាំ២០២១មានករណីមនុស្សឃាតមួយបានកើតឡើងដោយស្រ្តីជាប្រពន្ធបានធ្វើអំពើមនុស្សឃាតទៅលើបុរសជាប្តីបណ្តាលអោយស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។ ករណីនៃអំពើឃាតកម្មនេះបានធ្វើឡើងនៅចំណុចភូមពូទិល​ ឃុំប៊ូស្រា​ ស្រុកពេជ្រាដា​ ខេត្តមណ្ឌលគិរី។

ជនរងគ្រោះមានឈ្មោះ​ កេន​ គែល​ ភេទប្រុសអាយុ៤៩ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​ កសិករ​ មានស្រុកកំណេីតនៅភូមិត្រពាំងពោន​ ឃុំគរ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម​ ។ ស្នាក់នៅបណ្តោះអាសន្ន​ ភូមិពូទិល​ ឃុំប៊ូស្រា​ ស្រុកពេជ្រាដា​ ខេត្តមណ្ឌលគិរី​ ។

ស្ត្រីដែលជាជនសង្ស័យជាប្រពន្ធ​ មានឈ្មោះ​ ផាន​ នាង​ ភេទស្រីអាយុ៤២​ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរកសិករ​ មានស្រុកកំណេីត​ នៅភូមិលោ​ ឃុំកម្ព័នស្រុកមេម៉ត​ ខេត្តត្បូងឃ្មុំ​ ស្នាក់នៅបច្ចុប្បន្ន​ ស្ថិតនៅក្នុង​ ភូមិពូទិល​ ឃុំប៊ូស្រា​ ស្រុកពេជ្រាខេត្តមណ្ឌលគិរី​។

ដែលជាជនសង្ស័យដែលបានធ្វើអំពើឃាតកម្មទៅលើបុរសជាប្តីរហូតបាត់បង់ជីវិតនៅនិងកន្លែងកើតហេតុ។

ជនសង្ស័យដែលជាប្រពន្ធក្រោយពីបានធ្វើអំពើឃាតកម្មទៅលើបុរសដែលជាប្តីបានសំរេចរហូតជនរងគ្រោះស្លាប់បាត់បង់ជិវិត។

ហេតុការនៃអំពើឃាតកម្មដែលស្រ្តីជាប្រពន្ធ​ បង្កជាអំពើឃាតកម្មកើតឡើងដោយបុរសជាប្តីបានផឹកស្រាស្រវឹងក៏បង្កកើតជាជម្លោះរហូតមានការប្រតប់ប្រតាយគ្នាបានកើតឡើងដោយទ្រាំពុំបានស្រ្តីដែលជាប្រពន្ធបានយកក្រម៉ាមករិតក៍បុរសជាប្តីដែលជាជនរងគ្រោះព្រមទាំងលោតអ៊ុកពីលើទៅលើជនរងគ្រោះដែលជាប្តីដោយប្រើជង្គង់និងប្រើដំបងវាយទៅលើជនរងគ្រោះ។

ក្រោយកើតហេតុនូវអំពើឃាតកម្មទៅលើបុរសដែលជាប្តីរហូតបាត់បង់ជីវិតស្រ្តីជាប្រពន្ធ​ បានជិះម៉ូតូព្រមទាំងដឹកកូនស្រីម្នាក់បំរុងរត់គេចខ្លួន។

ក្រោយពីបានទទួលដំណឹងខាងលើនេះភ្លាមកម្លាំងសមត្ថកិច្ចអធិការនគរបាលស្រុកពេជ្រាបានសហការណ៍ជាមួយកម្លាំងនគរបាលបច្ចេកទេសវិទ្យាសាស្រ្តព្រមទាំងកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ស្នងការនគរបាលខេត្តបានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ​ និងបានពិនិត្យទៅលើដងខ្លួននៃសពបានបញ្ជាក់ថា​ មានស្លាកស្មាមនៅក៍ដោយស្នាមក្រមា​ រិតក៍នឹងមានស្នានរលាត់នៅផ្នែកខាងខ្នងខាងស្តាំ។

ក្រោយពីការរត់គេចខ្លូនមិនបានប៉ុន្មានម៉ោងផងត្រូវបានកម្លាំងសមត្ថកិច្ចចុះចាប់ខ្លួនបាន។

ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យដែលជាប្រពន្ធបានសារភាពថា​ ខ្លួនពិតជាបានប្រព្រឹត្តទៅលើបុរសជាប្តីពិតប្រាកដមែនដោយបានយកក្រមា​ រិតកនិងបានលោតអ៊ុកជង្គង់ពីលើពោះនិងបានយកដំបងឬស្សីវាយរហូតដល់ស្លាប់បាត់បង់ជីវិតតែម្តងទៅ៕

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធីច្បាប់​ រីឯសព្វជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព ព័ត៌មាន