កុមារម្នាក់ ត្រូវអគ្គីសនីឆក់បណ្តាលឲ្យស្លាប់ ក្រោយយកទៅដៃប៉ះនឹងតំណខ្សែភ្លើងដែលតទៅម៉ូទ័របូមទឹក

ខេត្តឧត្តរមានជ័យ÷ នៅវេលាម៉ោង១២.១៥នាទីថ្ងៃទី២៤.០២.២០២១ មានករណីឆក់ខ្សែភ្លើងបណ្តាលអោយស្លាប់មនុស្សចំនួន០១នាក់នៅភូមិ យាងខាងជើង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សពជរងគ្រោះ ឈ្មោះ ផុន សុណា ភេទប្រុសអាយុ១០ឆ្នាំ ជាសិស្សសាលាបឋមសិក្សាអន្លង់វែង។

មូលហេតុ ចុះលេងនៅក្នុងទឹកស្រះខាងកើតផ្ទះចំងាយ១០០ម៉ែត្រ ក្បែរសួន បន្លែហើយយកដៃប៉ះនឹងតំណខ្សែភ្លើងដែលតទៅម៉ូទ័របូមទឹក ទើបបណ្តាលអោយឆក់ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែងដល់ពាក់កណ្តាលផ្លូវជនរងគ្រោះបានដាច់ខ្យល់ស្លាប់។ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅក្នុងភូមិកើតហេតុខាងលើ៕