ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ខេត្តបាត់ដំបង÷ ពីថ្ងៃទី២៣ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២១ វវេលាម៉ោង ១៦និង៣០នាទី នៅចំណុចភ្នំកាច់ផ្កា ភូមិស្រះថត ឃុឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង អនុវត្តតាម​យោ​បល់ដឹកនាំរបស់លោកឧត្តម​សេនី យ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាល​ខេត្ត​បាត់ដំបង​ ​ និងដោយបានការសម្របសម្រួលលេី​នីតិវិធី​ពីឯកឧត្តម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញាអម​សា​លាដំបូង​ខេត្ត​បាត់ដំបងរួមទាំងយោបល់របស់លោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែន​ការងារគ្រឿងញៀន​ ​លោក​វរសេនីយ៍ឯក​ ឆាយ​ ម៉ាប់​ អធិការនគរ​បាលស្រុករុក្ខគីរី ដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុក​ ជួញដូរឬដឹកជញ្ជូនដោយខុសច្បាប់នូវសារ​ធាតុ​ញៀនចំនួន០១ករណី(ក្នុងបទល្មើសជាក់​ស្តែង)។ ក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចបានឃាតខ្លួនជន​សង្ស័យចំនួន០២នាក់៖

១-ឈ្មោះយឿន​ វាស្នា​ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រៃអម្ពាន់​ ឃុំស្តុកប្រវឹក ស្រុករុក្ខគីរី​ ខេត្តបាត់​ដំបង។

២-ឈ្មោះ ប៊ុន​ រឿន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិកោះធំ​ ឃុំស្តុកប្រវឹក​ ស្រុករុក្ខគីរី​ ខេត្តបាត់ដំបង។ វត្ថុតាងចាប់យករួមមាន៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក​ICE ចំនួន១៥កូនថង់ទម្ងន់៤.៦៥ក្រាម(ទាំងសំបក)

-ដែកកេះចំនួន០១និងបំពង់ច្រកគ្រឿងញៀនចំនួន០១

បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានរៀបចំកសាងសំ ណុំរឿងដើម្បីបញ្ជូនមកការិយាល័យ​ជំនាញ នៅ ស្នងការដ្ឋាន​នគរបាលខេត្តចាត់ការបន្តតាមនីតិវិ​ធី៕