បាងកក​បើក​ក្លឹប​រាត្រី​ ​កន្លែង​ម៉ា​សា​ ​និង​ទីតាំង​ក​ម្សាន្ត​នានា​វិញ​ ​ចាប់ពី​យប់​នេះ

ក្លឹប​និង​ទីតាំង​ក​ម្សាន្ត​ពេលយប់​នានា​នៅ​ក្នុង​រាជធានី​បាងកក​ ប្រទេសថៃ អាច​បើក​ដំណើរការ​ឡើងវិញ​ ​រហូតដល់​ម៉ោង​១​១​យប់​ ​ចាប់ពី​ថ្ងៃ​ទី​២​៣​ ​កុម្ភៈ​ ​២​០​២​០​១​នេះ​ ​បន្ទាប់ពី​គណៈកម្មការ​ទប់​ស្កាត់​បាន​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​បង្ការ​កូ​វី​ដ​១​៩​ ​នេះ​បើ​តាម​អ្នកនាំពាក្យ​សាលាក្រុង​ ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​ ​T​h​e​ ​Nation​ ​នា​ប៉ុន្មាន​ម៉ោង​មុននេះ​។​

ប្រភព​ថា​ ​ភោជនីយដ្ឋាន​នានា​អាច​បំរើ​សេវាកម្ម​អាហារ​ ​និង​ស្រា​ ​រហូតដល់​ម៉ោង​១​១​យប់​ ​ហើយ​កន្លែង​ម៉ា​សា​ ​ក្លឹប​ក​ម្សាន្ត ​និង​ទីតាំង​ក​ម្សាន្ត​ផ្សេងៗ​ទៀត​ក៏​អាច​បើក​ឡើងវិញ​ ​រហូតដល់​ម៉ោង​១​១​យប់​ ​ប៉ុន្តែ​តុ​អង្គុយ​ត្រូវ​រក្សា​គ​ម្លា​ត​ ​គ្មាន​ការ​រាំ​លេង​ ​ហើយនិង​មាន​ការពិនិត្យ​វត្តមាន​ត្រឹមត្រូវ​។​ ​កន្លែង​ហាត់ប្រាណ​នានា​ ​ក៏​អាច​បើក​ធម្មតា​វិញ​ ​ខណៈ​ដែល​ស្តា​លេង​កីឡា​អាច​ដំណើរការ​បានតែ​ចំនួន​មានកំណត់​។​ ​សាលារៀន​នៅ​ក្រុង​បាងកក​ក៏​អាច​ដំណើរការ​បានជា​ធម្មតា​ដែរ​៕