បុគ្គលិក​ក្រុមហ៊ុន​អគ្គិសនី​ជាតិ​ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លាប់​នៅ​លើ​បង្គោល​ភ្លើង​

​បាត់ដំបង​៖​ នៅ​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៤​និង​៣០​នាទី​ ត្រង់​ចំណុច​ក្រុម​ទី​១៤​ ភូមិ​កកោះ​ ឃុំ​កកោះ​ ស្រុក​មោង​ប្ញ​ស្សី​ មាន​ករណី​ចរន្តអគ្គិសនី​ឆក់​មនុស្ស​ស្លាប់​ ១​នាក់​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ ជា​ សុខ​ម៉េ​ង​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​វាល​ ឃុំ​វាល​ ស្រុក​សំពៅ​មាស​ ខេត្តពោធិ៍សាត់​ ជា​បុគ្គលិក​ក្រុមហ៊ុន​អគ្គិសនី​ជាតិ​ខេត្តបាត់ដំបង​ ។​

​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ ជន​រង​គ្រោះ​ឡើង​ត​ខ្សែភ្លើង​នៅ​លើ​បង្គោល​ភ្លើង​ ទើប​បណ្តាល​ឆ្លង​ចរ​ន្ង​អគ្គិសនី​ឆក់​ស្លាប់​។​

​តាម​ការ​ចុះ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ​ និង​សាកសព​របស់​ជង​គ្រោះ​ខាងលើ​ឈ្មោះ​ ជា​ សុខ​ម៉េ​ង​ សមត្ថកិច្ច​អាច​សន្និដ្ឋាន​បាន​ថា​ជន​រង​គ្រោះ​ពិតជា​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លាប់​ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន​ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​គ្រួសារ​យក​ទៅ​ធ្វើ​ពិធីបុណ្យ​តាម​ប្រពៃណី​ ៕

ប្រភពព័ត៌មាន