ប្តីចិត្តធំដុតផ្ទះខ្លួនឯង ក្រោយពីកើតហិង្សាក្នុងគ្រួសារ

ខេត្តក្រចេះ​៖ ថ្ងៃអង្គារ ១២ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៦:៣០​ នាទី មានករណីអំពើហឹង្សារក្នុងគ្រួសារបង្ករអោយមាន​ការដុតផ្ទះរបស់ខ្លួនឯង នៅចំណុចរមួល ភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ​ ។ ជនបង្ករជាប្តីចុង ឈ្មោះ ភា ព្រហស្ស​ នឹងប្រពន្ធឈ្មោះ ឈុន ស្រីរត្ន​ (មុំ)​ ។​ មុនពេលកើតហេតុប្តីប្រពន្ធមានការឈ្លោះប្រកែកគ្នា ហើយប្តីបានដុតផ្ទះរបស់ខ្លួនដែលមានទំហ៊ំ ៧×១២​ មែត្រ​ ប្រកដែកជញ្ជាំងក្តា​ ០៣​ ខ្នង បណ្តាលអោយឆេះខូចខាតទាំងស្រុង​ ។​ សម្ភារ:ខូចខាតរួមមាន:

-​ ទូរទស្សន៍​ សូឡា និងសម្ភារះប្រើប្រាស់មួយចំនួន សរុបជាទឹកប្រាក់ប្រមាណ ១៥០០៩​ $ ។

​ ក្រោយពីកើតហេតុជនបង្កជាប្តីបានរត់គេចខ្លួនបាត់ កម្លាំងយើងកំពង់តាមស្វែងរក ។

​ រថយន្តពន្លត់អគ្គីភ័យមិនអាចចេញអន្តរាគមន៍ជួយសង្គ្រោះបានទេ ដោយសារកន្លែងកើតហេតុនៅឆ្លងទន្លេរ​មេគង្គ (ត្រោយម្ខាង ) ៕