រថយន្តដឹកឆ្កែ ៦១​ក្បាល​ ដែលគ្រោងយកទៅ សម្លាប់​យកសាច់ត្រូវបានឃាត់រឹបអូសនៅសៀម​រាប

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានស្ទាក់ឃាត់រថយន្តដឹកទំនិញធុនតូចមួយគ្រឿងមានដឹកឆ្កែចំនួន៦១ក្បាល ដោយខុសច្បាប់បម្រុងចរាចរយកទៅកាន់បណ្ដាតំបន់ផ្សេងៗនៅកម្ពុជាដើម្បីសម្លាប់យកសាច់យ៉ាងឃោរឃៅ។

ឆ្កែទាំង ៦១ក្បាលទាំងនេះ ខ្សោយកម្លាំង និងខ្សោះជាតិទឹកយ៉ាងខ្លាំង ហើយពួកវាក៏ទំនងជាគ្មានអ្វីស៊ី និងផឹកអស់ជាច្រើនថ្ងៃហើយ។

ក្នុងចំណោមនោះឆ្កែមួយក្បាល ខ្សោយកម្លាំងពេករហូតឈរលែងបាន។ អាជ្ញាធរខេត្តសៀមរាប កំពុងខិតខំអស់ពីសមត្ថភាពហើយ ប៉ុន្តែក៏ត្រូវការយើងជួយដែរ។

អង្គការ FOUR PAWS និងដៃគូរបស់ខ្លួន ក៏កំពុងផ្ដល់នូវការថែទាំងព្យាបាលបន្ទាន់ អាហារ និងស្វែងរកកន្លែងមួយសម្រាប់ឆ្កែទាំងនេះមានសុវត្ថិភាពឆាប់ជាសះស្បើយឡើងវិញ។

អង្គការ FOUR PAWS ពិតជារីករាយណាស់ដែលរដ្ឋាភិបាលនៅខេត្តសៀមរាបចាត់វិធានការប្រឆាំងនឹងការជួញដូរនេះ បន្ទាប់ពីខ្លួន បានចេញការឃាត់ចំពោះការជួញដូរនេះកាលពីឆ្នាំមុន។

យ៉ាងណា ការជួញដូរសាច់ឆ្កែ ជាការបំពានច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយក្រៅពីនេះក៏ពាក់ព័ន្ធនឹងអំពើឃោរឃៅដែលនឹកស្មានមិនដល់ ថែមទាំងបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពមនុស្សទៀតផង។

ប្រភព÷ FOUR PAWS