រថយន្តសណ្តោងរ៉ឺមក ដឹកស៊ីម៉ងត៍ ក្រឡាប់បណ្តាលអោយមនុស្សរងរបួសធ្ងន់ម្នាក់

ខេត្តកោះកុង÷ នៅថ្ងៃទី ២៣.០២.២០២១ វេលាម៉ោង១៦ និង ៣០នាទី លើផ្លូវជាតិលេខ៤៨ ចំនុចចំណោតតាតៃចន្លោះគីឡូម៉ែត្រលេខ១២៩.១៣០ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ។ រថយន្តម៉ាក CONCHប្រភេទរថយន្តសណ្តោងរុឺម៉ក ពណ៌ស ក្បាលរថយន្តពាក់ផ្លាកលេខភ្នំពេញ៣E.៤៦០៧ និងរុឺម៉កសណ្តោង ពាក់ផ្លាកលេខ ភ្នំពេញ ៤A.៥២២០បើកបរទិសដៅពីភ្នំពេញទៅទីរួមខេត្តកោះកុង(ដឹកសុីម៉ងត៍) មូលហេតុ ចុះចំណោតប្រើប្រាស់ល្បឿនលឿនហ្រ្វាំងមិនសុីរេចង្កូតក្រឡាប់ធ្លាក់ផ្លូវបណ្តាលរងរបួសធ្ងន់ចំនួន ០១នាក់ប្រុស(អ្នកបើកបររថយន្ត) ។ អ្នកបើកបរ ឈ្មោះពៅ ពន្លឺ ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ ( រងរបួសធ្ងន់បាក់ជើងខាងស្តាំ)

ក្រោយកេីតហេតុ សមត្ថកិច្ចយើងបានជួយសង្រ្គោះអ្នករបួសនិងបានបញ្ជូនតាមរថយន្តសង្រ្គោះទៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចំណែករថយន្តខូចខាតធ្ងន់៕