ក្រុម​ប្រទេស​ ​G​7 ​អះអាង​ជាថ្មី​ពី​ការ​ថ្កោលទោស​យោធា​មី​យ៉ា​ន់​ម៉ា​ ​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ហិង្សា​លើ​បាតុករ

ក្រុម​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទាំង​០​៧​ ​ឬ​ (​G​7) ​បាន​អះអាង​រួមគ្នា​ពី​ការ​ថ្កោលទោស​ចំពោះ​អំពើ​ហិង្សា​ដែល​បាន​ប្រព្រឹត្ត​ដោយ​កងកម្លាំង​សន្តិសុខ​ប្រឆាំង​នឹង​ក្រុម​បាតុករ​ ​ហើយនិង​ជំរុញ​អោយ​របប​ដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ា​អនុវត្ត​ការ​អត់ធ្មត់​បំផុត​ ​និង​គោរព​សិទ្ធិមនុស្ស​ ​និង​ច្បាប់អន្តរជាតិ​ ​។​

ក្រុម​ប្រទេស​ ​G​7 ​ក្នុង​នោះ​មាន​ដូចជា​កាណាដា​ ​បារាំង​ ​អាល្លឺម៉ង់​ ​អ៊ីតាលី​ ​ជប៉ុន​ ​អង់គ្លេស​ ​និង​សហរដ្ឋអាមេរិក​ ​ព្រមទាំង​តំណាង​ជាន់ខ្ពស់​សហភាព​អឺរ៉ុប​បាន​អះអាង​សាជាថ្មី​ទៀត​ ​ចំពោះ​ការ​ប្រឆាំង​ដាច់ខាត​របស់​ពួកគេ​ ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​ផ្តួល​រំលំ​រដ្ឋាភិបាល​លោកស្រី​ អោ​ង​ ​សាន​ ​ស៊ូ​ជី​ ​កាលពី​ថ្ងៃ​ទី​០​១​ ​ខែកុម្ភៈ​កន្លងទៅ​ ​ក៏ដូចជា​ការ​ឆ្លើយតប​យ៉ាង​ខ្លាំង​ទៅ​នឹង​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ​ ​៕