ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃប្រជាពលរដ្ឋ

នៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១២:០០នាទី កម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ជាក់ស្ដែងពី បទលួចមានស្ថានទម្ងន់ទោស (ឆក់ទូស័ព្ទដៃ០១គ្រឿង) ប្រព្រឹត្តបទល្មើសនៅចំណុចមុខផ្ទះលេខ៦៦ ផ្លូវលេខ៣១៧ ក្រុមទី២៦ ភូមិ៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕