ចាប់ខ្លួនបុរសម្នាក់ តាមដីកាតុលាការ ករណីហិង្សាកាលពី ០៧ឆ្នាំមុន

ស្រុកព្រៃកប្បាស​ ៖ (ចាប់តាមដីកា) នៅថ្ងៃពុធ ១៣កេីត​ ខែ​ផល្គុន​ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៣និង១០នាទី លោកវរសេនីយ៍ឯកឡេង ប៊ុនឡុង អធិការ​ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស​ បានដឹកនាំបញ្ជា​កម្លាំងជំនាញ​អធិការដ្ឋាន​សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​ព្រៃផ្តៅ ឃាត់ខ្លួនពិរុទ្ធជន​ ០១នាក់​ នៅត្រង់ចំណុច​ ​ ភូមិសៃវ៉ា​ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស​ ឈ្មោះ​ ជា​ រ៉ាឆាន់​ ហៅក្លាន់​ ភេទប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណេីតនៅភូមិក្លែងគង់​ ឃុំកំពង់រាប​ ស្រុកព្រៃកប្បាស​ បច្ចុប្បន្ន​មកស្នាក់នៅធ្វេីជាងគ្រឿងចក្រ នៅភូមិសៃវ៉ា ឃុំព្រៃផ្តៅ​ ស្រុកព្រៃកប្បាស តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៤៦២/ត.ព្រ ចុះថ្ងៃទី០១​ ខែធ្នូ​ ឆ្នាំ២០២០​ ដែលពាក់ព័ន្ធនិងករណី​(ហិង្សាដោយចេតនាមានស្ថានទំងន់ទោស)

ប្រព្រឹត្តទៅនៅភូមិក្លែង ឃុំកំពង់រាប​ ស្រុកព្រៃកប្បាស កាលពីថ្ងៃទី១៧ ខែមេសា​ ឆ្នាំ២០១៤ ។ បច្ចុប្បន្នជនត្រូវចោទកម្លាំងជំនាញញបានជញ្ជូនទៅ​ ស្នងការដ្ឋាននគរបាល​ ខេត្តតាកែវ​ ដើម្បីចាត់ការតាមនីតិវិធី ៕