បុរសម្នាក់ខ្យល់គរស្លាប់ក្នុងទឹក ខណៈពេលទៅរកត្រី

ខេត្តកោះកុង÷ ថ្ងៃព្រហស្បតិ៍ ១៤កើត ​ខែផល្គុន ឆ្នាំជូត​ទោស័ក ពស​២៥៦៤ ត្រូវនឹងថ្ងៃទី២៥-០២-២០២១នៅ

វេលាម៉ោ7:20នាទី មានប្រជាពលរដ្ឋឈ្មោះ សុក សៀរភេទស្រី អាយុ 27ឆ្នាំ រស់នៅភូមិព្រះអង្គកែវ ឃុំដងពែង និងលោកឪពុក បងប្អូន បានរាយការរណ៍មកប៉ុស្តិ៍នគរបាលរដ្ឋបាលដងពែង ថា បាត់ប្តីមួយយប់មិនឃេីញមកផ្ទះ ខណ:ទៅរកត្រីកាលពីល្ងាចថ្ងៃទី24.02.2021 លុះព្រឹកឡេីងក៏បាននាំគ្នាដេីររកមេីលក៏បានប្រទះឃេីញសពឈ្មោះ សោម សាន់ ភេទប្រុស អាយុ ៣២ឆ្នាំ លង់ទឹកត្រពាំងខែប្រាំង បណ្តាលអោយស្លាប់នៅទីនោះ ហេីយឪពុក បងប្អូនបានយកសពចេញពីកន្លែងកេីតហេតុដាក់លេីគោយន្ត ។ នៅវេលាម៉ោង9:05នាទី កម្លាំងប៉ុស្តិ៍ដងពែងបានចូលរួមជាមួយផ្នែកជំនាញវិភាគកន្លែងកើតហេតុ និងក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យស្រុកស្រែអំបិល បានចុះពិនិត្យសាកសពឈ្មោះ សោម សាន់ ភេទប្រុស អាយុ 32ឆ្នាំ មានទីលំនៅភូមិព្រះអង្គកែវ ឃុំដងពែង ។ ក្រោយពីបានពិនិត្យរបស់លោកវេជ្ជបណ្ឌិត ផុន កុលបុត្រ វេជ្ជបណ្ឌិតប្រចាំមន្ទីរពេទ្យបង្អែកស្រែអំបិលបានបញ្ជាក់ថា សាកសពបានស្លាប់ដោយសារកើតខ្យល់គរ បណ្តាលអោយដួលក្នុងទឹកស្លាប់មែន ។

ក្រោយពីបានពិនិត្យរួចរាល់ហើយកម្លាំងប៉ុស្តិ៍ និងផ្នែកជំនាញ បានប្រគល់សាកសពជូនប្រពន្ធឈ្មោះ សុក សៀរ ភេទ ស្រី អាយុ 27ឆ្នាំ រស់នៅភូមិកេីតហេតុ ដេីម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕