ពលករខ្មែរមកពីប្រទេសថៃ៧នាក់ គេចវេសពីការធ្វើចត្តាឡីស័ក ត្រូវសមត្ថកិច្ចតាមខ្សែបន្ទាត់ព្រំដែន ឃាត់ខ្លួន

នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងអន្តរាគមន៍ឈរជើងតាមខ្សែបន្ទាត់ព្រំដែន ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ចំណុចប៉ុស្ថិ៍នគរបាលការពារព្រំដែនគោកលេខ៨១៧ (គីឡូ៩) បានឃាត់ពលករខ្មែរឆ្លងដែន មកពីប្រទេសថៃចំនួន៧នាក់ (ស្រី២នាក់ រួមទាំងក្មេងប្រុសម្នាក់ផង) ដែលគេចវេសមិនព្រមចូលធ្វើចត្តាឡីស័ក ស្ថិតនៅភូមិរស្មី ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ។

បច្ចុប្បន្នពលករទាំង៧នាក់ ត្រូវសមត្ថកិច្ចចម្រុះដឹកតាមរថយន្ត ដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡីស័ក ស្រុកសំពៅលូន។ ដោយឡែកកាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចបានឃាត់ខ្លួនពលករឆ្លងដែនពីប្រទេសថៃចំនួន១៤នាក់ មានប្រុស៧នាក់ និងស្រី៥នាក់ ព្រមទាំងក្មេង២នាក់ ស្ថិតនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងបញ្ជូនទៅមណ្ឌលចត្តាឡីស័ក៕