រថយន្ត ០៣គ្រឿង ប្រលះគ្នាបង្ករឲ្យមានអគ្គីភ័យឆេះអស់ ០២គ្រឿង

ខេត្ត​ព្រៃវែង​៖ ថ្ងៃព្រហស្បតិ៍ ១៤ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៣:៤៥​ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកកើតឡើង រវាងរថយន្ត និងរថយន្តចំនួនបីគ្រឿង ស្ថិតនៅ​លើផ្លូវថ្មី ក្រវាត់ក្រុងព្រៃវែង ភូមិលេខ ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង​ ។

បើកបរបញ្ច្រាសទិសគ្នា បណ្ដាលឱ្យរថយន្តចំនួនពីរគ្រឿង​ ត្រូវឆាប់ឆេះអស់ទាំងស្រុង ចំណែករថយន្តមួយ គ្រឿងទៀតឡានបែនដឹកដីក្រឡាប់ បែកកង់ទាំងពីរខាងក្រោយ ។ ​ ករណីនេះបណ្ដាលឱ្យរងរបួសអ្នកបើកបររថយន្តស្លាកលេខភ្នំពេញ ២AA ២០៩៣ បើកពីទិសខាងជើងទៅទិសខាងត្បូង បានបុកជាមួយរថយន្តដឹកដី ក្រឡាប់ឆេះនៅលើថ្នល់បណ្តាលឲ្យប៉ះនិងរថយន្តម៉ាកម៉ារ៉ា បុកឆេះមួយគ្រឿងទៀត ចំណែកអ្នករងរបួសទាំង ០៤ នាក់ បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ក្នុងនោះរបួសធ្ងន់ម្នាក់បាក់ជើង និងរងរបួសស្រាល ០៣ នាក់ ។

​ កិច្ចអន្តរាគមន៍របស់សមត្ថកិច្ច កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រៃវែង សហការជាមួយ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង​ និងកម្លាំងការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ​ បានធ្វើការពន្លត់ដោយប្រើប្រាស់រថយន្តអគ្គីភ័យចំនួន ០២ គ្រឿង និងប្រើប្រាស់អស់ទឹក ចំនួន ០៣​ រថយន្ត និងអន្តរាគមន៍សម្រូលបញ្ចៀសចរាចរណ៍មិនឲ្យមានការកកស្ទះឡើយ ចំណែករថយន្តទាំងបីគ្រឿង សមត្ថកិច្ចយើងមធ្យោបាយដែលរងគ្រោះខូចខាត​ទាំងសងខាងអធិកាដ្ឋានបានស្ទូចមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលកំពង់លាវដើម្បីដោះស្រាយតាមនីតិវិធី៕