ស្ថានទូតចិនប្រចាំកម្ពុជា ក្រើនរំលឹកដល់ពលរដ្ឋចិនដែលកំពុងរស់នៅប្រទេសកម្ពុជាឱ្យ ប្រុងប្រយ័ត្នខ្ពស់ពីការផ្សាយបោកប្រាស់អំពីការ លក់វ៉ាក់សាំងកូវីដ១៩

ស្ថានទូតចិនបានទទួលសេចក្តីរាយការណ៍ពីពលរដ្ឋចិនដែលកំពុងរស់នៅប្រទេសកម្ពុជាថា មានគេបានផ្ញើសារជាភាសាចិនតាមរយៈទូរស័ព្ទ ព្រមទាំងអះអាងថាដោយចំណាយត្រឹម តែ120 ដុល្លារអាមេរិកប៉ុណ្ណោះ នឹងអាចទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជា ហើយមានមនុស្សមួយចំនួនទៀតបានផ្សព្វផ្សាយជាសារធារណៈតាមបណ្តាញសង្គម លក់វ៉ាក់​សាំងកូវីដរបស់​ប្រទេសចិនក្នុងតម្លៃ ៤៥០ដុល្លារ ដែលធ្វើឱ្យពលរដ្ឋចិនក្នុងប្រទេសកម្ពុជាមានការមន្ទិលសង្ស័យជាខ្លាំង ។​ ឆ្លៀតក្នុងឱកាសនេះ​ ស្ថានទូតបានធ្វើការក្រើនរំលឹកថាៈ

១ បើយោងតាមដំណឹងដែលស្ថានទូតយើងខ្ញុំទទួលបានគឺ វ៉ាក់សាំងកូវីដដែលជាជំនួយរបស់ប្រទេសចិនត្រូវបានរាជ

រដ្ធាភិបាលនិងក្រសួងការពារ ជាតិកម្ពុជាគ្រប់គ្រងយ៉ាងល្អ រួមទាំងការទទួលចាក់វ៉ាក់សាំងសុទ្ធតែត្រូវបានធ្វើតាមនីតិវិធីយ៉ាងតឹងរឹងផងដែរ ដូច្នេះមិនមានវ៉ាក់សាំងហូរចូលក្នុងទីផ្សារឡើយ។​​ ហេតុដូចនេះ ហើយរាល់ការផ្សាយពាណិជ្ជ កម្មលក់វ៉ាក់សាំងសុទ្ធតែជាការបោកប្រាស់ សូមអ្នកទាំង អស់គ្នារក្សារការប្រុងប្រយ័ត្ន។

២ វ៉ាក់សាំងកូវីដ-១៩ មិនមែនជាទំនិញធម្មតានោះទេ ការទុកដាក់​ ឬដឹកជញ្ជូនវ៉ាក់សាំង មានតម្រូវការយ៉ាងតឹងរឹងបំផុត។​ ចំពោះការចាក់វ៉ាក់ សាំងវិញក៏ត្រូវតែអនុវត្តន៍ដោយអ្នកជំនាញផងដែរ។​ រាល់ការទទួលបានវ៉ាក់សាំងណាមួយ តាមរយៈបណ្តាញក្រៅផ្លូវការ និងការចាក់វ៉ាក់ សាំងដោយអ្នកមិនមានជំនាញអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់សុខភាពនិងសុវត្ថិភាព និងត្រូវទទួលខុសត្រូវចំពោះ មុខច្បាប់។

លេខទូរស័ព្ទបន្ទាន់របស់ក្រសួងសុខាភិបាលកម្ពុជា៖ 115

លេខទូរស័ព្ទបន្ទាន់ទំនាក់ទំនងប្រសិនមានចម្ងល់​ ឬបញ្ហាពីជំងឺCovid-19នៅរាជធានីភ្នំពេញ 1299 លេខទូរស័ព្ទ ប្តឹងប៉ូលីសកម្ពុជា:117

លេខទូរស័ព្ទសម្រាប់ជំនួយដល់ជនបរទេស​នៅកម្ពុជា៖​ 0312012345, 0316012345

លេខទូរស័ព្ទមជ្ឈមណ្ឌលសេវាកម្មទំនាក់ទំនង និងការពារការិយាល័យកុងស៊ុលពិភពលោកនៃក្រសួងការបរទេស : +86-10-12308 +86-10-59913991

លេខទូរស័ព្ទការិយាល័យកុងស៊ុលនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា:023210206 ;លេខទូរស័ព្ទសម្រាប់ផ្តល់ពត៌មានទាក់ទងនឹងការធ្វើតេស្ត 099830158;ការប្រឹក្សាតាមរយៈប្រអប់សារ:[email protected]

លេខទូរស័ព្ទសម្រាប់ពត៌មានឯកសារពាក់ព័ន្ធរបស់ពលរដ្ឋចិន011572624、012901937(ម៉ោងធ្វើការ 8:00-11:30,14:30-17:00, ការប្រឹក្សាតាមរយៈប្រអប់សារ:[email protected]

លេខទូរស័ព្ទការិយាល័យកុងស៊ុលនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំខេត្តសៀមរាបប្រទេសកម្ពុជា :078946178