ហ្គាណាជាប្រទេសក្រីក្រ​ដំបូងគេទទួល​បាន​វ៉ាក់សាំង​កូ​វី​ដ​១​៩​ពី​កម្មវិធី​ ​CO​V​A​X 

ហ្គា​ណា​គឺជា​ប្រទេស​ដែល​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ពី​កម្មវិធី​ ​CO​V​A​X ​របស់​អង្គការសុខភាព​ពិភពលោក​មុនគេ​បង្អស់ ​ក្នុង​នោះ​ ​វ៉ាក់សាំង​ទាំងនោះ​ត្រូវ​បាន​បញ្ជូន​ដល់​ប្រទេស​ក្រីក្រ​មួយ​នេះ​ ​នា​ថ្ងៃពុធ​ ​ទី​២​៤​ ​កុម្ភៈ​ ​២​០​២​១​នេះ​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​សារ​ព័ត៌មាន​ R​e​u​t​e​rs​។​

​យន្តហោះ​ផ្ទុក​វ៉ាក់សាំង​៦​០​ម៉ឺន​ដូ​ស​ ​ជា​វ៉ាក់សាំង​អង់គ្លេស AstraZeneca/Oxford​ ​ដែល​ផលិត​ដោយ​វិទ្យាស្ថាន​Serum របស់​ឥណ្ឌា​បាន​ទៅដល់​រដ្ឋធានី Accra ​នៃ​ប្រទេស​ហ្គា​ណា​ ​យោង​តាម​សេចក្តីប្រកាស​រួម​របស់​អង្គការសុខភាព​ពិភពលោក ​(​WHO​) ​និង​មូលនិធិ​បន្ទាន់​សម្រាប់​ដើម្បី​កុមារ​អន្តរជាតិ​នៃ​អង្គការសហប្រជាជាតិ​(U​NICE​F​)​៕