អគ្គីភ័យបានឆាបឆេះ​​ឡឥដ្ឋមួយកន្លែង នៅខណ្ឌឫស្សីកែវ

ករណីអគ្គីភ័យដែលឆាបឆេះ​​ឡឥដ្ឋ មួយកន្លែង​ កាលពីនៅវេលាម៉ោង ១៩និង៤៩នាទីយប់​ ថៃ្ង​ពុធ​​​ ១៣កេីត​ ខែផល្គុន​​ ឆ្នាំជូត ទោស័ក ព.ស​ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤​ ខែកុម្ភៈ​​ ឆ្នាំ២០២១ ដែលស្ថិតនៅចំណុចផ្លូវ១០០៣ ក្រុម១០​ ភូមិលូ​ សង្កាត់ស្វាយប៉ាក​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។​ ម្ចាស់ឈ្មោះ កុក​ សាន​ ភេទប្រុស​ អាយុ​ ៦៧ឆ្នាំ​ ជនជាតិខ្មែរ​ ទីលំនៅសង្កាត់បឹកកេងកងទី១​ ខខណ្ឌបឹងកេងកង។ មុខរបរ​ ម្ចាស់សិប្បកម្មឡឥដ្ឋ មូលហេតុ បណ្តាលមកពីដុតឡឥដ្ឋបង្ករជាអគ្គិភ័យ​។ ប្រភេទ​សំណង់​​ រោងឈេីប្រក់ស័ង្កសី (ទំហំ​ ៤០ម៉ែត្រ​ x​ ១០០ម៉ែត្រ​) ។ ខូចខាតសំភារៈ ឆេះរោងឡឥដ្ឋចំនួន​ ២រោង​ និងកំទិចក្រណាត់មួយចំនួន និងពុំបណ្តាលអោយឆេះរាលដាល់ដល់ផ្ទះអ្នកក្បែរខាងឡេីយ។​ រងរបួស​មនុស្ស​ ១នាក់មន្ត្រីអគ្គិភ័យ​ ឈ្មោះ​ អួង​ សុផល​ អាយុ​ ៥៥ឆ្នាំ​។

-​ រថយន្តការិយា​ល័យ​អគ្គិភ័យ​ : ចំនួន ១២គ្រឿង​ ប្រើប្រាស់ទឹកអស់​ ៣៦ឡាន​​ ស្មេីនឹង​ ១៦០ម៉ែត្រ​​​គូប

-​ រថយន្តពន្លត់អគ្គិភ័យ​ជំនួយ​រួមមាន៖

-​ រថយន្តពន្លត់អគ្គិភ័យ​របស់សាលាខណ្ឌឫស្សីកែវ​ ចំនួន​ ១គ្រឿង​ ប្រើប្រាស់​ទឹកអស់​ ២ឡាន​ ស្មេីរនឹង​ ១២ម៉ែត្រ​គូប​

ពន្លត់ចប់នៅវេលាម៉ោង ២២និង២៥នាទីយប់ នាថ្ងៃខែឆ្នាំដដែរ៕