កម្ពុជារកចំណូលបាន ៧២៨ លានដុល្លារ ក្នុងមួយឆ្នាំពីការនាំចេញដំឡូងមី

កម្ពុជាអាចរកចំណូលបាន៧២៨លានដុល្លារអាមេរិក ក្នុងមួយឆ្នាំពីផលិតផលដំឡូងមី ដែលត្រូវបានដាំដុះលើទំហំផ្ទៃដីជាង៦០០,០០០ហិកតា និងទទួលបានទិន្នផល១២លានតោនក្នុងមួយឆ្នាំ។ ទន្ទឹមនេះ កម្ពុជាបានអនុម័តលើគោលនយោបាយជាតិស្ដីពីដំឡូងមី ក្នុងគោលដៅអភិវឌ្ឍផលិតកម្ម និងពង្រីកការនាំចេញផលិតផលកែឆ្នៃដំឡូងមីពីកម្ពុជាផងដែរ៕