ការនាំចេញរបស់ថៃកើនឡើងតិចជាងការរំពឹងទុកសម្រាប់ខែមករាកន្លងទៅនេះ

ក្រសួងពាណិជ្ជកម្មរបស់ប្រទេសថៃនោថ្ងៃអង្គារម្សិលមិញនេះបានធ្វើការបង្ហាញថាទំហំនៃការនាំចេញរបស់ខ្លួនសម្រាប់ខែមករាកន្លងទៅនេះមានអត្រាកើនឡើងត្រឹមតែ 0.35 ភាគរយប៉ុណ្ណោះធៀបទៅនឹងតួលេខកាលពីឆ្នាំ2020 ប៉ុន្តែនឹងអាចបន្តកើនឡើងខ្លាំងជាងនេះនៅខែបន្ទាប់ខណៈដែលសេដ្ឋកិច្ចសកលកំពុងងើបឡើងវិញ។

ការនាំចេញដែលត្រូវបានគេដឹងថាគឺជាកូនសោរដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវបានគេរំពឹងទុកថានឹងមានការកើនឡើងដល់ទៅ 4 ភាគរយសម្រាប់ឆ្នាំនេះនៅក្រោយពេលដែលវាបានធ្លាក់ចុះប្រមាណជា 6.01 ភាគរយរួចទៅហើយកាលពីឆ្នាំ 2020៕