ជនបរទេស​ដែល​ស្នាក់​នៅ​ និង​ធ្វើ​ការ​នៅកម្ពុជា​ នឹងទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​ខូវិដ​ ១៩ ដោយ​ឥត​គិត​ថ្លៃ​

 

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ជនបរទេស​ទាំងអស់ដែលកំពុងរស់នៅ ឬធ្វើការ​នៅក្នុងប្រទេសកម្ពុជា នឹងអាចទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ស្របតាមកម្មវិធីចាក់វ៉ាក់​សាំងការពារជំងឺកូវីដ-១៩ របស់ប្រទេសកម្ពុជា។

នៅថ្ងៃ​ទី​ ២៤​ខែកុម្ភះ​ ក្រសួង​ការ​បរទេស​ប្រកាស​ថារាជរដ្ឋាភិបាលកម្ពុជា នឹងចាក់វ៉ាក់សាំង ដល់ជន​បរទេសទាំងអស់ ដែលកំពុងរស់នៅ និងធ្វើការ​នៅកម្ពុជាដោយមិនគិតថ្លៃ ។

​ដោយឡែក​ស្ថានទូត​អូស្ត្រាលី​ប្រចាំកម្ពុជា​ លេីកឡេីងថា​រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនឹងត្រូវផ្តល់ជូនដោយឥតគិតថ្លៃ ហើយព័ត៌មានលម្អិតនៃកម្មវិធីចាក់វ៉ាក់សាំងនេះ នឹងត្រូវផ្តល់ជូនតាមពេលវេលាកំណត់៕