ឈាមស្រែកស្បែកហៅ! ឃាត់ខ្លួនបុរសម្នាក់ ករណីយកដងចបវាយលើឪពុក បណ្តាលឲ្យស្លាប់ភ្លាមៗ

ខេត្តតាកែវ÷ នៅវេលាម៉ោង១៣និង១០នាទីថ្ងៃសុក្រ១៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២១ ក្រោយពីទទួលព័ត៌ពីបងប្អូនប្រជាពលរដ្ឋ ថាមានករណីហឹង្សា ១ករណី បន្ទាប់មកលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការ នគរបាលស្រុកបានដឹកនាំកម្លាំងជំនាញចុៈសហការជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលតាអូរ និងមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរខេត្តតាកែវ និងមានការសម្រប សម្រួលពីឯកឧត្តមព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ចុៈបង្រ្កាប និងចាប់ជនសង្ស័យម្នាក់ ឈ្មោៈ សេន រ៉ាន់ ភេទប្រុស អាយុ៤៦ឆ្នាំ មានទីកន្លែងកំណើតភូមិស្លារ ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ ក្នុងករណីហឹង្សាដោយចេតនា ដោយជនសង្ស័យបានយកដងចបប្រវែង១.៤០ម៉ែត្រនិងដែកជើងព្យួរខោអាវ ប្រវែង១.៣០ម៉ែត្របាន វាយទៅលើជនរងគ្រោះមានដូចខាងក្រោម៖
ជនរងគ្រោៈទី១.ឈ្មោះ សេន ញ៉ាត អាយុ៧៧ឆ្នាំ (ត្រូវជាឪពុកបង្កើត) រងរបួសបែកក្បាលផ្នែកខាងក្រោយ(ស្លាប់នៅណឹងកន្លែង )ជនរងគ្រោៈទី២.ឈ្មោះ ប៊ុត ផាត ភេទប្រុស អាយុ៦៦ឆ្នាំ របួសដៃស្តាំដាច់ចេញឈាម ។ ជនរងគ្រោៈទី៣.ឈ្មោះ តក់ ផាន់ ភេទស្រី អាយុ៦៧ឆ្នាំ ជាជនពិការជើងត្រូវត្រគាកខាងស្តាំជាំខ្មៅ។ ជនរងគ្រោៈទី៤.ឈ្មោះ ឈុយ ឆេន ភេទប្រុស អាយុ៥៦ឆ្នាំ វាយបំផ្លាញទ្រព្យសម្បត្តិ(ផ្ទះ)។
មូលហេតុទាស់ពាក្យសំដីជាមួយឪពុក គួបផ្សំនិងផឹកស្រាស្រវឹងបាត់បង់សតិ ។
សូមបញ្ជាក់ថា ៖ ជនសង្ស័យ សេន រ៉ាន់ (ជាកូនបង្កើតជនរងគ្រោៈ សេន ញ៉ាត ) ។
ករណីនេៈសមត្ថកិច្ចយើងកំពុងធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងតាមនីតិវិធី និងបញ្ជូនទៅកានស្នងការដ្ឋាន ៕