មុខសញ្ញា​សង្ស័យ​រក្សា​ទុកនូវសារធាតុញៀន​ ដោ​យ​ខុស​ច្បាប់​០៣នាក់​ ​ត្រូវ​កំលាំងនគរបាល​ស្រុ​ក​សំរោងទង​ ​ប្រតិបត្តិការ​ប​ង្ក្រាប

កំពង់ស្ពឺ​÷ នាថៃ្ង​ ២៥​ កុម្ភៈ​ ២០២១​ កំលាំងនគរបា​លផ្នែកប្រ​ឆាំងគ្រឿងញៀននៃអធិការដ្ឋាន​ស្រុក​សំរោងទង​ ធ្វើការ​ល្បាត​នៅចំណុចព្រៃខាងកេីតភូមិក្រាំងមេត្រី ឃុំស្គុះ​ ស្រុកសំរោងទង ជួប​មុខ​ស​ញ្ញា​សង្ស័យ​ ០៣​នាក់÷​

១. ឈ្មោះ មិត្ត សារ៉ាក់ ភេទប្រុស អាយុ​ 35ឆ្នាំ  ២. ឈ្មោះ ទូច ផាន់នី ភេទប្រុស អាយុ​ 28ឆ្នាំ  ៣. ឈ្មោះ រ៉ុម រតនៈ ភេទប្រុស អាយុ 26ឆ្នាំ មុខសញ្ញា​ទាំងបីនាក់​ រស់នៅភូមិក្រាំងមេត្រី ឃុំស្គុះ ស្រុកសំរោងទង ។

​ ប្រតិបត្តិការ​ខាងលេី​សមត្ថកិច្ច​ចាប់​យកនិងដក​ហូ​តវត្ថុតាង​សារធាតុ​ញៀន​ រួមមាន​ ៖​ ម្សៅក្រាមព​ណ៌សស​ង្ស័​យជាគ្រឿងញៀនចំនួន12កញ្ចប់តូច​ ;​ ជញ្ជីងថ្លឹងអេឡិចត្រូនិច​ថ្លឹង​ សារធាតុញៀន​០១​គ្រឿង​ ;​ មធ្យោបា​យ​ប្រេីប្រាស់​ ម៉ូតូចំនួន០២​គ្រឿ​ង​ ;​ ​ទូរស័​ព្ទដៃចំនួន០២គ្រឿង​ និងសម្ភារៈមួយចំនួន​(សម្រាប់​សេពសារធាតុញៀន)​ ។

​ បច្ចុប្បន្ន​មុខសញ្ញា​ទាំងបីនាក់​ សមត្ថកិច្ច​បាន​ប​ញ្ជូន​មកអធិការដ្ឋាន​នគរបាល​ស្រុ​ក​សំរោងទង​ ដេី​ម្បី​សាកសួរ​និងបំពេញ​នីតិវិធី​ដេី​ម្បី​បញ្ជូនទៅ​ការិ​យាល័យ​ប្រឆាំង​គ្រឿងញៀន​ ​ស្នងការដ្ឋាន​នគរ​បា​លខេត្ដកំពង់ស្ពឺ​ ចំណាត់ការ​បន្ត​ ៕