លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​បញ្ជាក់​ថាថៃ​នឹង​ពិចារណា​ដក​ការ​ធ្វើ​ច​ត្តាឡី​ស័ក​ ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ដែល​កាន់​កាត​ចាក់​វ៉ាក់សាំង

នាយក​រដ្ឋ​ម​ន្រ្តី​ថៃ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​បញ្ជាក់​ថា​ ​រដ្ឋាភិបាល​នឹង​ពិ​ចារ​ ​ណា​លុបចោល​ការ​ធ្វើ​ច​ត្តាឡី​ស័ក​រយៈពេល​១​៤​ថ្ងៃ​ ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ណា​ដែល​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ ​Co​v​i​d​-19 ​រួចហើយ​ ​ដែល​នេះ​ទំនងជា​វិធី​មួយ​ ​ដើម្បី​ជួយ​អោយ​ឧស្សាហកម្ម​ទេសចរណ៍​ប្រទេស​ថៃ​រស់​ឡើងវិញ​ ​។​

ក្រោយ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃអង្គារ​ម្សិលមិញ​នេះ​ ​នាយក​រដ្ឋ​ម​ន្រ្តី​ថៃ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​បាន​និយាយ​ថា​ ​ជនបរទេស​ដែល​មក​ទស្សនា​ថៃ​អាច​មិន​ធ្វើ​ច​ត្តាឡី​ស័ក​ពីរ​ស​ប្តាហ៍ ​បើសិនជា​ពួកគេ​កាន់​កាត​ចាក់​វ៉ាក់សាំង​ ​តែ​អាជ្ញាធរ​នៅ​បន្ត​តាមដាន​ពួកគេ​ ​៕